ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Beckham ចង់បាន Messi និង Ronaldo ចាប់​ដៃគូ​គ្នា​នៅ​ក្លិប​ថ្មី​ខ្លួន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក David Beckham បាន​បង្ហើប​ឱ្យ​ដឹង​ថា​កំពូល​កីឡាករ​ទាំង​២​គឺ Lionel Messi និង Cristiano…

សហរដ្ឋអាមេរិក ៖ លោក David Beckham បាន​បង្ហើប​ឱ្យ​ដឹង​ថា​កំពូល​កីឡាករ​ទាំង​២​គឺ Lionel Messi និង Cristiano Ronaldo ស្ថិត​ក្នុង​បញ្ជី​ទិញ​ចូល​របស់​ក្លិប Inter Miami នៃ​លី​គ​កំពូល​សហរដ្ឋអាមេរិក (MLS)​។

អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ​៤៥​ឆ្នាំ ដែល​ជា​សហ​ម្ចាស់​ក្លិប Inter Miami កំពុង​ស្វះ​ស្វែងរក​កីឡាករ​ល្អ​ៗ​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី ដែល​ជា​រដូវ​កាល​ទី​២ របស់​ក្លិប​ដែល​ទើបតែ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៨ មួយ​នេះ​។

Inter Miami ទើបតែ​សម្រេចការ​ចុះ​លេខា​លើ​ខ្សែបម្រើ Blaise Matuidi និង​ខ្សែប្រយុទ្ធ Gonzalo Higuain​។ ប៉ុន្តែ​សម្រាប់ Beckham វា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយ​រូបគេ​ចង់បាន​កីឡាករ​ជា​ច្រើន​ផ្សេង​ទៀត​មក​ពង្រឹង​ក្រុម​។ ហើយ​ជាមួយ​នោះ Messi និង Ronaldo ក៏​ស្ថិត​ក្នុង​បញ្ជី​នេះ​ផង​ដែរ​។

ថ្លែង​ក្នុង​កម្មវិធី​មួយ​មុន​បើក​រដូវ​កាល​ថ្មី ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៧ ខែមេសា Beckham បានឱ្យ​ដឹង​ជុំវិញ​ការ​ចោទសួរ​ពី​ចំណាប់អារម្មណ៍​លើ Messi និង Ronaldo ថា «​ដោយ​គ្មាន​ការ​សង្ស័យ​អ្នក​ទាំង​២ គឺជា​ប្រភេទ​កីឡាករ​ដែល​យើង​បាន​។ ហើយ​ខ្ញុំ​គិត​ថា អ្នកគាំទ្រ​ពិតជា​កោតសរសើរ​ចំពោះ​រឿង​នេះ​។ ប៉ុន្តែ​ក្នុង​នាម​ជា​ម្ចាស់​ក្លិប យើង​ចង់បាន​កីឡាករ​មក​ទី​នេះ ដែល​ពេញចិត្ត​លេង និង​ស្រេកឃ្លាន​ជ័យជម្នះ ហើយ​នោះ​គឺជា​អាទិភាព​របស់​យើង​»៕ (​ដកស្រង់​ចេញពី Goal)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ