ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​ច្នៃ​កាំភ្លើងត្បាល់​ធុន​122​មី​ល្លី​ម៉ែត្រ​ដែល​ខូច​មក​តាំង​លម្អ​មុខ​បន្ទាយ

10 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាំភ្លើងត្បាល់​២​ដើម​ប្រភេទ​ធុន​១២២​មី​ល្លី​ម៉ែត្រ​ត្រូវ​បាន​ជួសជុល​កែ​ច្នៃ​ដាក់​តាំង​លម្អ​នៅ​ខ្លោងទ្វារ​ចូល​ទី បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត គួរ​ឲ្យ​ទាក់​អារម្មណ៍​ពី​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទី​នេះ​គួរ​ជាទី​គយគន់ ។

ខេត្តបន្ទាយមានជ័យ ៖ កាំភ្លើងត្បាល់​២​ដើម​ប្រភេទ​ធុន​១២២​មី​ល្លី​ម៉ែត្រ​ត្រូវ​បាន​ជួសជុល​កែ​ច្នៃ​ដាក់​តាំង​លម្អ​នៅ​ខ្លោងទ្វារ​ចូល​ទី បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត គួរ​ឲ្យ​ទាក់​អារម្មណ៍​ពី​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទី​នេះ​គួរ​ជាទី​គយគន់ ។

លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត បាន​ថ្លែង​ថា មូលហេតុ​ដែល​យក​កាំភ្លើង​ប្រភេទ​ត្បាល់​ចំនួន​២​ដើម​មក​ដាក់​តាំង​លម្អ​នៅ​ផ្លូវ​ចូល​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​នេះ ព្រោះ​កាំភ្លើង​នេះ​ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី ជា​ប្រភេទ​កាំភ្លើងត្បាល់​ធុន​១២២​មី​ល្លី​ម៉ែត្រ​ដែល​ខូច​ទុក​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​បន្ទាយ​នេះ និង​ជា​កាំភ្លើង​ធុន​ធ្ងន់​អាច​កែ​ច្នៃ​ដាក់​តាំង​លម្អ​បាន ។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​ឯកភាព​គ្នា​ក្នុង​អង្គភាព​រួច​មក លោក​ក៏​បាន​សម្រេច​យក​កាំភ្លើង​នោះ​លាប​ពណ៌​កែ​ច្នៃ​ឱ្យ​ស្អាត ហើយ​យក​មក​ដាក់​តាំងនៅ​សងខាង​ខ្លោងទ្វារ​ផ្លូវ​ចូល​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង ដើម្បី​ជា​ការ​លម្អ និង​ងាយស្រួល​ដល់​អ្នក​ឆ្លង កាត់​ឱ្យ​បានដឹង​ថា នេះ​ជាទី​បញ្ជាការ​យោធា ។ កាំភ្លើងត្បាល់​នេះ​បាន​ដាក់​លម្អ​កាលពីដើម​ខែមីនា ឆ្នាំ​២០១៥ ។ ទីបញ្ជាការ​នេះ​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឆ្លងកាត់​តែង​បាន​ស្គាល់​គ្រប់​គ្នា ។

អ្នកដំណើរ​បាន​ប្រាប់​ថា នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​តាម​ផ្លូវជាតិ​លេខ​៥ តែង​បានឃើញ​ការ​ដាក់​តាំង​កាំភ្លើងត្បាល់​២​ដើម​នៅ​មុខ​ខ្លោងទ្វារ​ផ្លូវ​ចូល​ទៅ​ទីបញ្ជាការ​យោធា ។ គួរ​ឲ្យ​កោតសរសើរ​ដល់​កងកម្លាំង​ដែល​បាន​មានគំនិត​ច្នៃ ប្រឌិត​យក​អាវុធ​ដែល​ប្រើ​ការ​លែង​កើត​ទៅ​ហើយ​មក​កែ​ច្នៃ​ជា​ការ​លម្អ​ឲ្យ​ជា​ប្រ​យោន៍​បែប​នេះ ៕