ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! នៅ​តែ​មាន​មេខ្យល់​នាំ​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ថៃ​ទៀត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ដែល​នាំ​ពលករ​ប្រុស​-​ស្រី​៦​នាក់​កំពុង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ចេញ​ល្បាត​ចាប់​បាន​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ តាម​បន្ទាត់​ព្រំដែន​ប្រមាណ​៨០០​ម៉ែត្រ ពី​ភូមិ​ខ្វាវ ឃុំ​/​ស្រុក​ស្វាយចេក…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ដែល​នាំ​ពលករ​ប្រុស​-​ស្រី​៦​នាក់​កំពុង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ចេញ​ល្បាត​ចាប់​បាន​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ តាម​បន្ទាត់​ព្រំដែន​ប្រមាណ​៨០០​ម៉ែត្រ ពី​ភូមិ​ខ្វាវ ឃុំ​/​ស្រុក​ស្វាយចេក ។

លោក​វរៈសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ដោយ​ខុសច្បាប់ ដែល​កំពុង​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ក្នុង​សហគមន៍ ។

លោក​បាន​បញ្ជាក់​ថា ៖ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​បាន​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ ស្រី​៣​នាក់ មាន​សាក់​កាដូ​ដាក់​សំលៀក​បំពាក់​កំពុង​ជិះ​គោ​យន្ត​កន្ត្រៃ​១​គ្រឿង ឆ្លងកាត់​ព្រៃ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ត្រូវ​បាន​ឃាត់ខ្លួន និង​មេខ្យល់​ម្នាក់ ។

លោក​វរៈសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​តាម​រយៈពេល​ខ្យល់​បាន​បញ្ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​សាកសួរ​ហើយ​បញ្ជូន​ពលករ​ខ្មែរ​៦​នាក់ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ដោយឡែក​មេខ្យល់​ម្នាក់​ឈ្មោះ ទឿ​ង សុ​ភាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​គរ ឃុំ​/​ស្រុក​ស្វាយចេក ដែល​ចោទប្រកាន់​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

មេខ្យល់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ