ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ល្អ​មិន​ដែល​ចងអាឃាត​ជាមួយ​អ្នក​ណា​ទេ

3 ឆ្នាំ មុន

ការងារ​របស់​អ្នក​មិនមែន​ជា​អ្នកចេះ​ត្រឹមតែ​អង្គុយ​ចាំ​ចាប់កំហុស​អ្នក​ដទៃ​នោះ​ទេ ដោយ​ហេតុ​ថា សន្តាន​មនុស្ស​អាក្រក់​រមែង​មើលឃើញ​តែ​ទោស​កំហុស​គេ រឿង​តូចតាច​ទេ តែ​គេ​ខំ​ចាប់​ផ្សំ​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច ផ្គុំ​ឱ្យទៅ​ជា​រឿង​ធំ​បាន ។ ការ​សន្សំ​តែ​រឿង​អាក្រ​ក់​​ៗ​មក​ដាក់​ទុក​ក្នុង​ខ្លួន​នេះ​ហើយ ដែល​នាំ​ឱ្យ​ចិត្ត​មិន​ស្ងប់​ប្រាសចាក​សេចក្តីសុខ​នោះ…

ការងារ​របស់​អ្នក​មិនមែន​ជា​អ្នកចេះ​ត្រឹមតែ​អង្គុយ​ចាំ​ចាប់កំហុស​អ្នក​ដទៃ​នោះ​ទេ ដោយ​ហេតុ​ថា សន្តាន​មនុស្ស​អាក្រក់​រមែង​មើលឃើញ​តែ​ទោស​កំហុស​គេ រឿង​តូចតាច​ទេ តែ​គេ​ខំ​ចាប់​ផ្សំ​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច ផ្គុំ​ឱ្យទៅ​ជា​រឿង​ធំ​បាន ។ ការ​សន្សំ​តែ​រឿង​អាក្រ​ក់​​ៗ​មក​ដាក់​ទុក​ក្នុង​ខ្លួន​នេះ​ហើយ ដែល​នាំ​ឱ្យ​ចិត្ត​មិន​ស្ងប់​ប្រាសចាក​សេចក្តីសុខ​នោះ ចំ​ណែក​សន្តាន​មនុស្ស​ល្អ​មិន​ដែល​មានចិត្ត​ចងអាឃាត ឬ​មាន​គំនុំគុំកួន​ជាមួយ​អ្នក​ណាឡើយ ។

បើ​បុគ្គល​មិន​សន្សំរឿង គឺ​មិន​ធ្វើ​រឿង​តូចតាច​ឲ្យ​ទៅ​ជា​រឿង​ធំ ហើយ​អ្វី​ដែល​រឹតតែ​ត្រឹមត្រូវ​ទៅ​ទៀត​នោះ គឺ​គប្បី​ធ្វើ​រឿង​ធំ​ឲ្យ​មក​ជា​រឿង​តូច បើជា​រឿង​តូច​ទេ កុំ​ចាប់​យក កុំ​សន្សំ លើកលែង​ចោល​ខ្លះទៅ​ក៏​មិន​ថ្វី នោះ​ចិត្ត​យើង​រមែង​បាន​សប្បាយ គឺ​សប្បាយ​ព្រោះ​មិន​មាន​ពៀរ ជាប់​គំនុំ ។

ពាក្យ​ថា រឿង ក្នុង​ទី​នេះ គឺ​ស​ម្តៅ​ដល់​អ្វី​ដែល​នាំ​ឲ្យ​ថ្នាំងថ្នាក់​អាក់អន់ចិត្ត​ជាមួយនឹង​អ្នក​ដទៃ មិន​បៀតបៀន​អ្នក​ដទៃ មិន​ចាប់ទោស​កំហុស​គេ ធ្វើការ​ងារ​ណា​ដែល​ជា​ការងារ​មិន​ទោស នេះ​ហើយ​ជា​សន្តាន​មនុស្ស​ល្អ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ