ហាងឆេង​ប្រាក់​រៀល​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេសមួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៥​ខែមីនា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេសមួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៥​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦០ រៀល ហើយ ១​អឺ​រ៉ូ ទិញ​ចូល ៤៨៥៧ រៀល លក់​ចេញ ៤៩០៦ រៀល ខណៈ ១​ដុល្លារ​អូស្ត្រា​លី ទិញ​ចូល ៣១៣៣ រៀល លក់​ចេញ ៣១៦៤ រៀល ។

Picture

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦២៨ រៀល លក់​ចេញ ៦៣៤ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៧៦១ រៀល លក់​ចេញ ៣៧៩៨ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦១ រៀល លក់​ចេញ ៣៦៥ រៀល ។

Picture

ជាមួយ​គ្នា​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល ៣០៣៥ រៀល លក់​ចេញ ៣០៦៦ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

Picture