ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះស្មៅ និងសំរាម ផ្អើល ស្មានតែឆេះផ្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពេញដីមួយកន្លែង ក្បែរផ្ទះ​ប្រជាពលរដ្ឋ ហុយផ្សែងខ្លាំង ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់ បានទាន់​ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើង…

ភ្នំពេញ៖ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពេញដីមួយកន្លែង ក្បែរផ្ទះ​ប្រជាពលរដ្ឋ ហុយផ្សែងខ្លាំង ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់ បានទាន់​ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ១០៣ នៅចំណុចក្បែរនឹងផ្សារបឹងឡាង ​សង្កាត់ទួលសង្កែ២ ​ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គឺមិនដឹងថា មានអ្នករពិលដៃលួចដុតសំរាម និងស្មៅ ថែមទាំងកំទេចឈើ បណ្តាល​អោយឆាបឆេះ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងហ៊ុយពេញមេឃ​ ធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ ផ្អើលឆោឡោ ស្មានតែមានករណី​អគ្គិភ័យឆេះផ្ទះ ទើបសមត្ថកិច្ចមូលដ្ឋាន និងលោកអភិបាលខណ្ឌឬស្សីកែវ ទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំនៅខណ្ឌឬស្សីកែវ មកបាញ់ពន្លត់បានទាន់ពេលវេលា អស់មួយរថយន្ត ទើបរលត់ មិនបង្កអោយអ្នករស់នៅក្បែរនោះ ភិតភ័យទេ សំណាងល្អហើយ ដែលប្រជាពលរដ្ឋនៅទីនោះ រាយការណ៍អោយដឹងទាន់ពេល កុំអីមិនដឹងថា យ៉ាងមិចនោះទេ​។

ភ្លើងឆេះស្មៅ និងសំរាម បានរលត់អស់ទាំងស្រុង នៅវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃដដែល​៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ