ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មានទាំង​កាំភ្លើង​និងកាំបិត​ចូល​​ប្លន់​​ហើយ​​គេចខ្លួន​ប្រកប​ដោយ​​សុវត្ថិ​ភាព

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​​ចំនួន​០៣​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី និងកាំបិត បាន​សម្រុកចូល​ភ្ជង់​ប្លន់​ស្ត្រី​ម្នាក់​​យក​គ្រឿង​អ​លង្ការ​និង​ប្រាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បា​សែត…

ខេត្តបាត់ដំបង​៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​​ចំនួន​០៣​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី និងកាំបិត បាន​សម្រុកចូល​ភ្ជង់​ប្លន់​ស្ត្រី​ម្នាក់​​យក​គ្រឿង​អ​លង្ការ​និង​ប្រាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​បន​ល្បែងស៊ីសង​ច្រើន​បំផុត រួច​គេច​ខ្លួន​ដោយ​សុវត្ថិភាព​មិន​រំខាន​ដល់​សមត្ថ​កិច្ច​ឡើយ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរហារយ​បាន​ប្រើ​កាំភ្លើងខ្លី និងខ្លះ​ប្រើ​កូនកាំបិត​ភ្ជង់​ក្បាល​ជន​រង​គ្រោះ​ផង ភ្ជង់​ចង្កេះ​ផង ជាមួយនឹង​ការ​គំរាម​សម្លា.ប់ បើ​មិន​ព្រម​ប្រគល់​ប្រាក់ និង គ្រឿង​អ​ល័​ង្ការ​ឲ្យ​ពួក​គេ ​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ៅ ចំរើន ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។

បើ​តាម​ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​កិច្ច​ថា ក្រុម​ទាំង​០៣​នាក់​នោះ គាត់​ហាក់​មិន​ស្គាល់​ភិនភាគ​ទេ ​។ ពួក​វា​បាន​សម្រុកចូល​ផ្ទះ​គាត់​ទាំង​ព្រលឹម​អុរ ហើយគ្នា​វា​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​គាត់ ខណៈ​ម្នាក់​ទៀត​បាន​ដក​កូនកាំបិត​ភ្ជង់​ច​ង្កេះ​រហូត​ធ្វើ​ឲ្យ​រហែក​អាវ​គាត់​។

អ្នកស្រី​ម៉ៅ ចំរើន ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សំដី​ទៀត​ថា ពេល​នោះ​ ពួក​វា​បាន​គំរាម​សម្លាប់​គាត់ បើ​មិន​ព្រម​ប្រគល់​លុក​កាក់​និង​គ្រឿង​អ​លង្ការ​​ដែល​គាត់​ពាក់​ជាប់​ខ្លួន សូ​ម្បី​តែ​ស្រែក​រក​ជំនួយ​ពី​អ្នក​ជិតខាង ក៏​ពួក​វា​ហាម​ដែរ​។ ដោយសារ​ភ័យ​នឹង​ការ​គំរាម​ស.​ម្លាប់ ទើប​គាត់​ព្រម​ដោះ​ខ្សែ.ក ខ្សែដៃ និង លុយកាក់​បន្តិច​ប​ន្តួច​ប្រគល់​ឲ្យ​ពួក​ចោរ​ទាំងអស់​តែ​ម្ដង​។

ក្រោយ​ពី​ប្លន់​បាន​សម្រេច ពួក​ចោរ​ក៏​គេចខ្លួន​បាត់​ស្រមោល ហើយ​គាត់​ក៏​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង និង ផ្ដល់​ដំណឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ បើ​​យោង​តាម​របាយ​
ការ​ណ៍​បឋម​របស់​សមត្ថកិច្ច ដែល​កោះសន្តិភាព​ទ​ទូល​បាន ទ្រព្យសម្បត្តិ​ដែល​ជន​រង​គ្រោះ​បាន​បាត់បង់ ដោយសារ​ក្រុម​ចោរហារយ​ភ្ជង់​ប្លន់​ទាំង​ព្រឹក​នោះ​មាន ខ្សែដៃ​មាស​១​ខ្សែ ទម្ងន់​១​ដំឡឹង ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ដែល​មាន​តំលៃ​ជិត​៣​លាន​រៀល ប្រាក់​ខ្មែរ​ចំនួន​ជាង​៦០​ម៉ឺន​រៀល ប្រាក់​ដុល្លា​ចំនួន​១០០​ដុល្លារ និង​ប្រាក់​ថៃ​ចំនួន​២​ម៉ឺន​បាត​។

ជុំវិញ​ករណី​ក្រុម​ចោរហារយ​សម្រុកចូល​ប្លន់​អ្នក​ភូមិ​ទាំង​ព្រឹក​ខាងលើ​នេះ សមត្ថកិច្ច​ហាក់​ព្យាយាម​បិទ​ជិតឈឹង​តែ​ម្ដង​។ មន្ត្រី​ខ្លះ​មិន​ហ៊ាន​ហើបមាត់​ទេ នៅ​ពេល​សាកសួរ​អំពី​ហេតុ​ការ​ណ៍​នេះ បើ​ទោះជា​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ហើយ​ក្ដី​។ រីឯ​លោក​មន្ត្រី​ដទៃ​ទៀត បាន​ត្រិ​ម​ឆ្លើយ​តប​វិញ​ត្រិ​ម​ពាក្យ​ដដែល​ៗ​ថា «​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​»​។

បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​នៅ​ក្នុងស្រុក​សង្កែ សំបូរ​ទៅ​ដោយ​បន​ល្បែងស៊ីសង​ពេញ​ទឹក​ពេញ​ដី​។ ជា​ពិសេស នៅ​ក្នុង​ទឹកដី ឃុំ​តា​ប៉ុន តែ​ម្ដង​ដែល​សំបូរ​បន​ល្បែង​ច្រើន​ជាងគេ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ល្បែងស៊ីសង​ដែល​កំពុង​បើក​ប្រណាំងប្រជែង​គ្នា​នៅ​ក្នុង​ទឹកដី ស្រុក​សង្កែនេះ​គឺ​ «​ល្បែង​បញ្ជល់មាន់​» តែ​ម្ដង​។ កន្លែង​សង្វៀនមាន់​ខ្លះ ត្រូវ​គេ​ដឹង​ថា សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​បើក​ផ្ទាល់ ឬ ចាំ​កាង​ពីក្រោយ​ខ្នង​។

អ្នក​ភូមិ​និយាយ​ថា មូលហេតុ​ដែល​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់ ចូល​ចិត្ត​បើក​ល្បែង​នេះ និង លើកគ្នា​បី​មាន់​ទៅ​ជល់​នៅ​តាម​សង្វៀន​នានា នៅ​ក្នុង​ទឹកដី​ស្រុក​សង្កែ ដោយ​សារ​តែ​នៅ​ក្នុងស្រុក​សង្កែ មាន​ភូមិសាស្ត្រ​ល្អ ធានា​បាន​នូវ​សុវត្ថិភាព ព្រោះ​សង្វៀន​ខ្លះ​មានមុខ​មន្ត្រី​មូលដ្ឋាន​ស្រែក​ហោ​រក​ញ្ជៀ​វ​យ៉ាង​សប្បាយ​ដែរ​។ ដូច្នេះ​អំពើ​ចោរកម្ម និង ចោរប្លន់ ដែល​តែង​កើត​ឡើងជា​បន្តបន្ទាប់​កន្លង​ទៅ​នេះ គឺ​អាច​ផ្ដើម​ចេញពី​បន​ល្បែង និង ការ​ប្រព្រឹត្ត​គ្រឿងញៀន​។

បើ​និយាយ​ពី​អំពើ​«​ប្លន់​»​នេះ ពេល​នេះ​ ហាក់​កំពុង​កំរើក​យ៉ាង​ខ្លាំង គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត នៅ​ខេត្តបាត់ដំបង ខណៈ​ការ​ទប់ស្កាត់ ឬ ការ​បង្ក្រាប​ក្រុម​ចោរ​«​ប្លន់​» នេះ សមត្ថកិច្ច​នៅ​តែង​ងិ​ត​ឈឹង​នៅឡើយ បើ​ទោះជា​មន្ត្រី​ជំនាញ​ខ្លះ​អះអាង​ថា មាន​តម្រុយ​ព្រាល​ៗ​ហើយ​ក្ដី​។

ជាមួយនឹង​បទល្មើស​ដែល​កំពុង​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​រូបភាព ស្ទើរ​គ្រប់​ទីកន្លែង​បែប​នេះ លោកស្នងការ​ខេត្ត មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វ៉ា​ត​។ ជា​ពិសេស ​មន្ត្រី​នៅ​តាម​មូលដ្ឋាន បើក​បន​ល្បែងស៊ីសង​ព្រោងព្រាត​បែប​អាវ៉ាសែ​បែប​នេះ​ទេ ​។ កុំ​ចាំ​ដល់​មានការ​រិះគន់ ឬ គេ​ថត​ទីតាំង​ល្បែង​ផុស​តាម​បណ្ដាញ​សង្គម ទើប​លោកស្នងការ​ធ្វើ​ជា​ភ្ញាក់ផ្អើល​ចុះ​បង្ក្រាប ក្រោម​ហេតុផល​ «​មិន​បានដឹង​»៕ ​

អត្ថបទសរសេរ ដោយ