ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆែកផ្ទះជួល​មេខ្លោងឧក្រិដ្ឋជនចាប់ជំរិត ​រកឃើញ​ភស្តុ​តាង​បន្ថែមទៀត​គួរ​ឱ្យ​ភ្ញាក់ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង…

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បង្ក្រាប​ករណី​ក្រុមឧក្រិដ្ឋជន​ចូល​ជំរិត​ និង​ប្ល.ន់​ស.ម្លា.ប់មិន​បាន​សម្រេច​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២១​ កន្លង​មក នៅចំណុច​ក្នុង​បុរី​អង្គរ​ភ្នំពេញ ដោយ​សមត្ថកិច្ច​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​បាន​កំណត់​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ហើយឈាន​ទៅ​ឆែកឆេរ​ផ្ទះ​ជួល​មេ​ខ្លោង​​ឧក្រិដ្ឋជន​ ដកហូត​បាន​វត្ថុ​តាង​បន្ថែម​ទៀត ។​ នេះ​បើ​តាម​ផេ​ក​ផ្លូវ​ការ​របស់កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​មី​នា ឆ្នាំ ២០២១​នេះ​។ គួររំលឹកថា មុន​នេះ​បន្តិច ក្រុម​ចាប់ជំរិត ៤​នាក់ ត្រូវ​ស្លា​.​ប់ ក្រោយ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នៅ​ខណ្ឌ​សែន​សុខ

ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ រួម​មាន ១-ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ជា​មេ​ខ្លោង​ កាន់​កាំភ្លើង AK47 កើត​ថ្ងៃ​ទី​28 តុលា ឆ្នាំ​1999 មានស្រុក​កំណើត​នៅស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​ជួល​បន្ទប់​មួយ​ទុក​ចោល លេខ​៣១៤ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចេញចូល​ម្តងម្កាល​ប៉ុណ្ណោះ​ ។

២-ឈ្មោះ​រី ពីសី កាន់​កាំភ្លើងខ្លី​ម៉ាក សូ​រ៉ា​គី កើត​ថ្ងៃ​ទី 27 តុលា 1991 មានស្រុក​កំណើត សង្កាត់​វឌ្ឍនភាព ទីរួមខេត្ត​កណ្តាល ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៣-ឈ្មោះ ម៉ូ​វ ផានិត កើត​ថ្ងៃ​ទី 27 តុលា 1998 មានស្រុក​កំណើត ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ស្នាក់​នៅផ្ទះ​ជួល ក្រោយ​វត្ត​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ និង​ទី​៤-ឈ្មោះ រ៉​ន ភា​រុន កាន់​កាំភ្លើងខ្លី​ម៉ាក​CZ P09 កើត​ឆ្នាំ​២០០០ មានស្រុក​កំណើត ភូមិ​ព្រែក​សំរោង ឃុំ​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ក្រៅពី​អាវុធ​វែង​ខ្លី​​៣​ដើម​ខាងលើ ជនល្មើស នៅ​មាន​ខ្នោះដៃ២​គូ ស្កុ​ត​សម្រាប់​រុំ​បិទ​មាត់​២​ដុំ​, ខ្សែ​រ៉ូ​ត​ជ័រ​ទុក​ចងដៃ​ជើង ០១​ដុំ យក​ទៅ​តាម​ខ្លួន​សម្រាប់​ធ្វើ​សកម្មភាព​ជំរិត​និង​ប្លន់​សម្លាប់ ផង​ដែរ​។

នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ និង​ដោយ​មានការ​សហ​ការណ៍ ជាមួយ ម្ចាស់ផ្ទះ​ជួល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ អ៊ឹម សុ​វ​ណ្ណា​រិ​ទ្ធ ដែល​ជួល​ទុក​ចេញចូល​ម្តងម្កាល រក​ឃើញ​សម្ភារៈ​ល្មើសច្បាប់​មួយ​ចំនួន​ទៀត រួម​មាន​៖ ១-កាំភ្លើង​វែង ម៉ាក M16 ចំនួន ០១​ដើម, ២-​គ្រាប់កាំភ្លើង​ចម្រុះ ចំនួន ១៦ គ្រាប់, ៣-ស្រោម​អាវុធ​ខ្លី ម៉ាក​K54 ចំនួន ០១ និង៤- សម្ភារៈ​ផ្ទាល់ខ្លួន​ជនល្មើស​ជា​ច្រើន​ទៀត​។

​សូម​បញ្ជាក់​ថា ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់​ខាងលើ​​ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បា.ញ់​ស្លា.ប់​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ ២០២១ នៅ​ក្នុង​វីឡា​លេខ ២០ ក្នុង​បុរី​អង្គរ​ភ្នំពេញ​ ​ស្ថិត​នៅក្នុង​ភូមិបន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខ​ណៈពេល​ដែល​ជនសង្ស័យ បាន​ចូល​ទៅ​ធ្វើ​សកម្មភាពចា.ប់ជំរិត លោក ម៉ៅ ហួរ ភេទ​ប្រុស​អាយុ ៥៨​ឆ្នាំ​ជា​ពាណិជ្ជករ​និង​ជា​អតីត​ប្រធាន​សាខា​អគ្គី​ស​នី ខេត្តកំពង់ចាម​ ដើម្បី​យក​ប្រាក់​ចំនួន​១​លាន​ដុល្លារ និង​គ្រោង​ស.ម្លា.ប់​ទាំង​គ្រួសារ​និង​អ្នកបម្រើ​២​នាក់​ តែ​មិន​បាន​សម្រេច​ដោយ​បាន​បែកធ្លាយ​ផែនការ ។

បន្ទាប់​ពីត្រូវ​កម្លាំងសមត្ថកិច្ច​បា.ញ់​ស្លា.ប់​ សព​ឧក្រិដ្ឋជន​ទាំង​៤​នាក់​ត្រូវ​បញ្ជូន​ទៅ​​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ​​ដោយ​ស.ព​ឧក្រិដ្ឋជន​​ចំនួន​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​​​មក​ទទួល​យក​ និង​បាន​បូជាជា​បន្តបន្ទាប់​​​កាលពីវេលា​រសៀល​ថ្ងៃ​ទី​២ ខែមី​​នា ​ឆ្នាំ​២០២១។​

ដោយឡែក ស.ព​មេខ្លោង​ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ពុំ​ឃើញ​​មានក្រុមគ្រួសារសាច់ញាតិ​​​មក​​ទទួលយក​ឡើយ ហើយ​ត្រូវ​បាន​តា​អាចារ្យ​សម្រេចបូជា​នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទីរសៀលថ្ងៃទី​២ មីនា ហើយ​រក្សា​ធាតុ​ទុក ដើម្បី​រង់ចាំ​ប្រគល់​អោយ​ក្រុម​គ្រួសារ​ ។ ​នៅ​ក្នុង​ពេល​ដំណាល​ល​គ្នា​នោះ​ដែរ​ ផ្ទះ​ជួល​របស់​មេ​ក្លោ​ង​ឧក្រិដ្ឋជនចាប់ជំរិត​ ត្រូវ​បាន​សមត្ថកិច្ចចុះ​ឆែកឆេរ​នៅ​វេលា​ល្ងាច រក​ឃើញ​វត្ថុ​តា​ង​បន្ថែ​ម​ទៀត​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ