ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ​បន្តិច ក្រុម​ចាប់ជំរិត ៤​នាក់ ត្រូវ​ស្លា​.​ប់ ក្រោយ​បា.ញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នៅ​ខណ្ឌ​សែន​សុខ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច មាន​ករណី​ក្រុម​ឧក្រិដ្ឋជន​ ចំនួន ០៤​នាក់ បានចូល​ប្លន់​បា​.​ញ់​ស​ម្លា​.​ប់ និង​ចាប់ជំរិត ដែល​មាន​ទីតាំង​ក្នុង​បុរី​មួយ ដោយ​ប្រើប្រាស់​កាំភ្លើង​វែង…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច មាន​ករណី​ក្រុម​ឧក្រិដ្ឋជន​ ចំនួន ០៤​នាក់ បានចូល​ប្លន់​បា​.​ញ់​ស​ម្លា​.​ប់ និង​ចាប់ជំរិត ដែល​មាន​ទីតាំង​ក្នុង​បុរី​មួយ ដោយ​ប្រើប្រាស់​កាំភ្លើង​វែង និង​ខ្លី​ជា​ច្រើន​ដើម បាញ់​ស្រោច មក​លើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ភ្លាម​នោះ ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន បាញ់​ត្រឡប់​ទៅ​វិញ បណ្ដាល​ឲ្យ​ក្រុម​ជនល្មើស​ស្លា​.​ប់​ចំនួន​៤​នាក់ នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណជា​១១​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ ដោយ​ពួក​ក្រុម​ឧក្រិដ្ឋជន ចូល​ប្លន់​និង​ចាប់ជំរិត ដែល​មាន​ទីតាំង​ក្នុង​បុរី​អង្គរ​ភ្នំពេញ ស្ថិត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

នៅ​ពេល ក្រុម​ឧក្រិដ្ឋជន​បាន​ចូល​ប្លន់ ក្នុងផ្ទះ​មួយ​កន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ដោយ​រៀប​ផែនការ​ជម្រិត​យក​ប្រាក់​១​លាន​ដុល្លារ​ជា​មុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ និង​កូនឈ្នួល​០២​នាក់​ជា​ក្រោយ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ផ្ទាល់ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ បាន​មុន ។ ទោះជា​យ៉ាងណា ម្ចាស់ផ្ទះ​ព្រមទាំង​សមត្ថកិច្ច មាន​សុវត្ថិភាព​ទាំងអស់ ។

ក្នុង​ករណី​ប្លន់​នេះ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង AK ០១​ដើម និង​កាំភ្លើងខ្លី​០២​ដើម បាញ់​ស្រោច​មក​លើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅ​វិញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លា.ប់​នៅ​នឹង​កន្លែង ក្នុងផ្ទះ​មួយ​កន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញតែម្តង ។

ព័ត៌មាន​លម្អិត កោះសន្តិភាព​នឹង​ផ្សាយ​ជូន​ជា​បន្ដ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ