ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ BMW ប្រាប់រឿងរ៉ាវ ក្រោយ​​ជួបគ្រោះនៅ​ចំណុចស្តុប​នាគវ័ន្ត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ជា​កូនកាត់​បរទេស​ម្នាក់​បើករថយន្ត​ស៊េរីទំនើប​មួយគ្រឿង​ម៉ាក​BMW ឆ្លង​ស្តុ​ប ស្រាប់តែ​មាន​ម៉ូតូ​​មួយ​គ្រឿង​ជិះគ្នា​៣នាក់​ម៉ាក​Today ​បត់​ឆ្វេង​ឆ្លងផ្លូវ មិន​ប្រយ័ត្ន​ ក៏​ត្រូវ​រថយន្ដនោះ​បុ.ក​ពីក្រោយ​ បណ្តាល​ឲ្យ​ដួលរបួស​នារី​ម្នាក់​។ ហេតុការណ៍៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​11​យប់ថ្ងៃ​ទី​3…

រាជធានីភ្នំពេញ ៖ យុវជន​ជា​កូនកាត់​បរទេស​ម្នាក់​បើករថយន្ត​ស៊េរីទំនើប​មួយគ្រឿង​ម៉ាក​BMW ឆ្លង​ស្តុ​ប ស្រាប់តែ​មាន​ម៉ូតូ​​មួយ​គ្រឿង​ជិះគ្នា​៣នាក់​ម៉ាក​Today ​បត់​ឆ្វេង​ឆ្លងផ្លូវ មិន​ប្រយ័ត្ន​ ក៏​ត្រូវ​រថយន្ដនោះ​បុ.ក​ពីក្រោយ​ បណ្តាល​ឲ្យ​ដួលរបួស​នារី​ម្នាក់​។

ហេតុការណ៍៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​11​យប់ថ្ងៃ​ទី​3 ខែ​មិ​នា ឆ្នាំ​2021 នៅចំនុច​ស្តុ​ប​វត្ត​នាគ​វ័​ន្ត​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ផ្សារ​ដេប៉ូ​3 ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ។

​រថយន្ត​ស៊េរីទំនើប​មួយគ្រឿង​ខាងលើ​ម៉ាក ​BMW Z4 ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AI-3355 បើកបរដោយយុវជនម្នាក់ជា​កូនកាត់បរទេស មិនស្គាល់អត្ត​សញ្ញាណនោះទេ ។ ចំណែកភាគីខាង​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Today ជិះ​គ្នា​3​នាក់ (ប្រុស​2​នាក់ ស្រី​ម្នាក់) ក៏​មិនស្គាល់អត្តសញ្ញាណ​ដែរ​។

តាម​ប្រភព​ព័ត៌​មាន​ពី​ម្ចាស់​រថយន្តម៉ាក​ BMW Z4 បាន​ប្រាប់​ពី​ហេតុការណ៍​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​រូប​គាត់​បើករថយន្ត​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ជិត​កន្លែង​កើតហេតុ ក៏​ចូល​ចាក់​សាំង​រួច​បន្តដំណើរ​ទៅ​មុខ​ ។

តាមប្រភពដដែលបានបន្ត​ថា ​នៅពេល​​មក​ដល់​កន្លែង​កើតហេតុ​ ​ភ្លើងស្តុបក៏លោត​ពណ៌​ខៀវ គាត់​ក៏៏​ធ្វើ​ដំណើរ​ទៅ​មុខ​បន្ត​ទៀត ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Today ជិះ​គ្នា​3​នាក់ (ប្រុស​2​នាក់ ស្រី​ម្នាក់) ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា មក​ដល់​កន្លែង​កើតហេតុ ម៉ូតូ​នោះ​ក៏​បត់​ឆ្វេង​ឆ្លងផ្លូវ មិន​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ដ​បុ.ក​ បណ្តាល​ឲ្យ​ដួល​របួស​នារី​ម្នាក់​អង្គុយ​ខាងក្រោយ​ ត្រូវ​ជើង​ស្តាំ​ ចំណែក​ម៉ូតូ​ខូចខាត​តិចតួច រីឯ​រថយន្ត​វិញ​បែក​ស្តុ​ប​ខាងស្តាំ និង​ឆ្កូត​កាង​ក្រោម ។ បន្ទាប់​ពី​​កើតហេតុ​ ​គាត់​ក៏​បើក​រថយន្ដ​​អែប​កៀន​ និង​ឈប់​រថយន្ត​ រួច​ចុះ​ជួយ​លើក​​នារី​​​ដែលរងរបួស ហើយ​​ក៏​មាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​នាង​យក​ទៅ​ព្យាបាល​​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ ភាគី​ខាង​ម៉ូតូ​បាន​ទទួលស្គាល់​ថា​ខ្លួន​ជា​អ្នក​ខុស និង​សុំ​ការ​អធ្យាស្រ័យ​ពី​ម្ចាស់​រថយន្ត ចំណែក​ម្ចាស់​រថយន្ត​ក៏​យោគយល់ និង​មិន​បាន​ទាមទារ​សំណង​អ្វី​នោះទេ​ ថែមទាំង​​បាន​ជួយ​ចេញថ្លៃ​ព្យាបាល​របួស​​ដល់នារី​​​ដែលរងរបួស​​​ទៀតផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ