ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​កូន​អា​រក​សម្លា.ប់​ម្ដាយ ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ជា​កូនចាប់​ម្តាយ​អា​រក​សម្លាប់​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​មរណៈភាព​ដល់​ជន​រង​គ្រោះ​។ ជនជាប់ចោទ​មានឈ្មោះ អ៊ា​ម…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ជា​កូនចាប់​ម្តាយ​អា​រក​សម្លាប់​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​មរណៈភាព​ដល់​ជន​រង​គ្រោះ​។

ជនជាប់ចោទ​មានឈ្មោះ អ៊ា​ម សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​ម៉ូតូ​ហុងដា មាន​លំនៅ​ស្ថាន​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ សាលក្រម​នេះ​បាន​ប្រកាស​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​លើ​ជន​ជាប់ ព្រោះតែ​មូលហេតុ​ពេលវេលា​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​គ្នា បន្ទាប់​ពី​ព្រឹ​ត្ត​ការ​ផ្ទុះ​ជំងឺឆ្លង​វីរុស​កូ​វី​ដ​-១៩ (​ព្រឹត្តិការណ៍​ថ្ងៃ​២០ កុម្ភៈ​) ប៉ុន្តែ​ចាត់ជា​ចំពោះ​មុខ​។

សូម​រម្លឹក​ថា សំណុំរឿង​ក្ដី​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​មួយ​នេះ ជនជាប់ចោទ​ជា​កូន​មាន​ជំងឺសរសៃប្រសាទ ដោយ​បាន​ធ្វើ​សកម្មភាព​អា​រក​សម្លាប់​ម្ដាយបង្កើត​កាត់​ផ្ដាច់​ក្បាល​ពី​ដងខ្លួន ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។ សវនាការ​មាន​លោក កុ​ល កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដែល​មាន​ជនជាប់ចោទ​បាន​មក​ឈរ​នៅ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​ធ្វើការ​សាកសួរ​ដេញដោល មុន​សម្រេច​ផ្តន្ទាទោស​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​គឺ​លោក ជា សុវណ្ណ អធិការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រាយការណ៍​ជូន​តុលាការ​ក្នុង​សវនាការ​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ចោម​ចៅ ពេល​នោះ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​បានឃើញ​សព​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​គេ​សម្លាប់​កាត់​ក្បាល​ផ្ដាច់​ចេញពី​ដងខ្លួន​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល និង​កូនកាំបិត​ចុង​ស្រួច​មួយ​នៅ​ក្បែរ​ស​សក​សព​។

ភ្លាម​នោះ​សមត្ថកិច្ច​បាន​ប្រមូល​ព័ត៌មាន​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ទើប​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហាក់ សីហា អាយុ​៦៥​ឆ្នាំ ជា​អ្នក​រស់នៅ​ខេត្តកំពង់ចាម ដែល​ទើប​ឡើង​មក​យក​កូនប្រុស​របស់​គាត់ ដើម្បី​ទៅ​ព្យាបាល​ជំងឺសរសៃប្រសាទ​។ លោក ជា សុវណ្ណ បាន​បន្ត​ថា ក្រោយ​ទទួល​បាន​ព័​ត៌​នោះ​មាន​កម្លាំង​សមត្ថកិច្ច​របស់​លោក ក៏​ចាប់​ស្វែងរក​ជន​ដៃដល់ ទើប​ប្រទះ​ឃើញ​ឈ្មោះ អ៊ា​ម សំណាង ស្លៀក​ក្រមា​ឈរ​ក្រោម​ដើមឈើ មាន​ប្រឡាក់​ដោយ​ឈាម​នៅ​ដៃ​។

ពេល​នោះ​សមត្ថកិច្ច​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង ហើយ​បាន​នាំ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ប្រមូល​ព័ត៌មាន​លម្អិត និង​ធ្វើ​កំណត់ហេតុ​ដាក់​ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​អំពើ​ឃាតកម្ម​នោះ​។ សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ជន​គ្រោះ​បាន​រៀបចំ​អីវ៉ាន់​ដើម្បី​នាំ​កូន​ទៅ​ស្រុក​កំណើត​វិញ ស្រាប់តែ​ពេល​នោះ​ជន​ដៃដល់​ដូច​ជា​ឡប់សតិ ដើរ​ស្រាត​ពេញ​ផ្ទះ​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ខ្លាច​មិន​មាន​ហ៊ាន​នៅ​ក្បែរ​។ ចំណែក​ម្ដាយ​ចេះ​តែ​រារាំង​កូន ចាប់​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ទាំង​ខ្លួន​ស្រាត​ននលគក ស្រាប់តែ​ពេល​នោះ​ជន​ដៃដល់​បាន​ទាត់​ម្ដាយបង្កើត​ចំនួន​៣​ជើង​ចំ​ដើមទ្រូង​បណ្តាល​ឲ្យ​គាត់​ដួល​សន្លប់​ស្កូ​ក​ស្តឹង​។

បន្ទាប់​មក​ជន​ដៃដល់​បាន​យក​កូនកាំបិត​ចុង​ស្រួច​ទៅ​អា​រក​ម្ដាយ​កាត់​ក្បាល​ផ្ដាច់​ពី​ក ហើយ​ក៏​រត់​ចេញពីផ្ទះ​ទៅ​ក្រៅ​ភូមិ ឈរ​លើ​ទួល​មួយ​រហូត​ដល់​សមត្ត​កិច្ច​ទៅ​ចាប់ខ្លួន​។ ចម្លើយ​នៅ​ក្នុង​សវនាការ​ជន​ដៃដល់​បាន​សារភាព​ម្ដង​ខុស ម្ដង​ត្រូវ​ថា ខ្លួន​មាន​ជំងឺសរសៃប្រសាទ​យូ​មក​ហើយ និង​បាន​ទទួល​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​រុ​ស្ស៊ី ហើយ​ថ្ងៃ​កើតហេតុ​នោះ​ខ្លួន​ឃើញ​ម្ដាយបង្កើត ដូច​ជា​ខ្មោច​មក​លង​គេ​ទើប​គេ​សម្លាប់ ។ ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ដៃដល់ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ពិនិត្យ និង​ពិចារណា​ឡើង​វិញ លើ​ស្ថានភាព​ជំងឺផ្លូវចិត្ត របស់​ជនឃាត​ករ បើ​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​ច្បាស់លាស់ គប្បី​តុលាការ​លើកលែង​ចោទ និង​ដោះ​លែង​ជន​ដៃដល់​ឲ្យ​រួច​ផុត​ពី​ការ​ឃុំឃាំង​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ