នៅក្នុងគម្ពីរព្រះពុទ្ធសាសនាបានពន្យល់ថា បណ្តាភពទាំងអស់របស់សត្វដែលសោយកាម និងសត្វដែលមិនសោយកាមមាន៩ភពគឺៈ
១-កាមភព បានដល់កាមាវចរភូមិ១១ភព ២-រូបភព បានដល់ភពនៃរូបព្រហ្ម១៦ជាន់ ៣-អរូបភព បានដល់ភពនៃអរូបព្រហ្ម៤ជាន់ ៤-សញ្ញីភព ភពនៃសត្វដែលមានសញ្ញា កាមភព ១១ជាន់ រូបភព ១៥បូកនឹងអរូបភព៣ជាន់ ៥-អសញ្ញីភព ភពនៃសត្វដែលគ្មានសញ្ញាអសញ្ញីព្រហ្ម ។
៦- នេវសញ្ញានាសញ្ញាភព ភពដែលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ឬហៅថាអរូបភពជាន់ទី៤នៃព្រហ្មលោក៧- ឯកវោការភព ភពដែលមានខន្ធ១ (អសញ្ញីភព) ៨- ចតុវោការភព ភពដែលមានខន្ធ៤ (អរូបភពទាំង ៤) និង៩- បញ្ចវោការភព ភពដែលមានខន្ធ ៤(កាមភព១១បួកនឹងរូបភព១៥) ។
បណ្តាភពទាំង៩នេះជាទីប្រជុំនៃសព្វសត្វទាំងអស់ រួមទាំងភពជាទីអាស្រ័យរបស់មនុស្សលោកផងដែរ ៕ សាន សារិន
ចែករំលែកព័តមាននេះ