មហាសេដ្ឋី​ជប៉ុន​ស្វែងរក​​អ្នកស្ម័គ្រចិត្ត​ រួម​ដំណើរទៅ​លេង​ឋាន​ព្រះ​ច័ន្ទ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ជប៉ុន​ស្វែងរក​​អ្នកស្ម័គ្រចិត្ត​ រួម​ដំណើរទៅ​លេង​ឋាន​ព្រះ​ច័ន្ទ

1 ខែ មុន

ជប៉ុន ៖ មហាសេដ្ឋី​ជប៉ុន​​មួយរូប គឺ​លោក Yusaku Maezawa ​បាន​ប្រកាស​ស្វែងរក​អ្នក​​ស្ម័គ្រចិត្ត​ចំនួន​៨​នាក់ ដើម្បី​ក្លាយជា​សមាជិក​ចូលរួម​ជាមួយ​គាត់​ សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ឋាន​ព្រះ​ច័ន្ទ តាម​រយៈ​យាន្ត​អវកាស​ក្រុមហ៊ុន…

ជប៉ុន ៖ មហាសេដ្ឋី​ជប៉ុន​​មួយរូប គឺ​លោក Yusaku Maezawa ​បាន​ប្រកាស​ស្វែងរក​អ្នក​​ស្ម័គ្រចិត្ត​ចំនួន​៨​នាក់ ដើម្បី​ក្លាយជា​សមាជិក​ចូលរួម​ជាមួយ​គាត់​ សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ឋាន​ព្រះ​ច័ន្ទ តាម​រយៈ​យាន្ត​អវកាស​ក្រុមហ៊ុន SpaceX របស់​លោក Elon Musk ។

Picture

លោក Maezawa បាន​លើក​ឡើង​ក្នុង​វី​ដេ​អូ​មួយ​លើ​បណ្តាញ​សង្គម Twitter ថា​ គាត់​ចង់ឱ្យ​ប្រជាជន​ដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​។ ហើយ​រាល់​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឯកជន​ទាំងមូល​គឺ​គាត់​ជា​អ្នករ៉ាប់រង​ទាំងអស់​។

Picture

កាលពី​ឆ្នាំ​២០១៨ មហាសេដ្ឋី​វ័យ​៤៥​ឆ្នាំ​​មួយរូប​ខាងលើ​​នេះ​ ត្រូវ​បាន​ប្រកាស​ជា​មនុស្ស​ដំបូង​គេ ដែល​កក់​កៅអី​យានអវកាស​ឯកជន SpaceX ទៅ​ឋាន​ព្រះ​ច័ន្ទ​។ ហើយ​បេសកកម្ម​នេះ ត្រូវ​បានឱ្យ​ឈ្មោះ​ថា «dearMoon»​។

Picture

មហាសេដ្ឋី​ជា​អ្នក​ស្រលាញ់​សិល្បៈ​គំនូរ និង​តន្ត្រី​ដែល​មានទ្រព្យ​ប្រមាណ​២​ពាន់​លាន​ដុ​លា្ល​រ​រូប​នេះ​បាន​បញ្ជាក់​ថា រាល់​អ្នក​ដាក់​ពាក្យ​ត្រូវ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​២​គឺ ពួក​គេ​គួរតែ​ជា​អ្នក​ជំរុញ​សកម្មភាព​ដើម្បី​ជួយ​អ្នក​ដទៃ និង​សង្គម​បាន​ច្រើន​តាម​មធ្យោបាយ​ណាមួយ​។ ហើយ​ពួក​គេ​ត្រូវ​មាន​ឆន្ទៈ​ជួយ​សមាជិក​ដទៃ​ទៀត ដែល​មាន​ក្តី​ប្រាថ្នា​ស្រ​ដៀង​គ្នា​នេះ​៕ (​ដកស្រង់​ចេញពី BBC)

Picture
Picture
Picture
Picture
Picture