ប្រទេសប៉ាគីស្ថាន ៖ និស្សិតប៉ាគីស្ថាន អាយុ ១៩ឆ្នាំម្នាក់ មានឈ្មោះល្បីល្បាញភ្លាមៗ បន្ទាប់ពីនាងបានចេញវីដេអូដែលមានរយៈពេល ៥វិនាទី ទៅលើបណ្តាញសង្គមរបស់នាង ដែលបានរីករាលដាលពេញបណ្តាញសង្គមនៅទូទាំងឧបទ្វីប ដោយនាងសង្ឃឹមថា មនោគមន៍វិជ្ជាក្នុងន័យបកស្រាយអ្វីមួយយ៉ាងច្រើន នឹងជួយការសន្ទនាបន្ថែមទៀតរវាងប្រទេសជិតខាងទាំងពីរ គឺ ឥណ្ឌា និងប៉ាគីស្ថាន នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ផ្សាយថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២១ ។

សារព័ត៌មានដដែលបានបន្តថា ខ្សែវីដេអូខ្លីដែលថតដោយ Dananeer Mobeen នៅលើភ្នំ Nathaigali ភាគខាងជើងប្រទេសប៉ាគីស្ថាន បានបង្ហោះចូលទៅក្នុង Instagram របស់នាង ដែលបង្ហាញពីការរីករាយរបស់យុវជនមួយក្រុម ដែលបានឈថតនៅលើចិញ្ចើមផ្លូវនៅទីនោះ ។ វិIដេអូនោះ បានថតដោយងាកទៅមក និងកាយវិការរីករាយនៅពីក្រោយនាង ហើយនិយាយជាភាសា Urdu ថា «នេះជាឡានរបស់យើង នេះគឺជាពួកយើង ហើយនេះគឺជាពិធីជប់លៀងរបស់យើង» ។

Mobeen បាននិយាយថា ដោយបង្ហាញការភ្ញាក់ផ្អើល ចំពោះការផ្ទុះខ្លាំងនៃវីដេអូ ហើយវាបានបង្ហាញពីឥទ្ធិពល និងការឈានទៅដល់ភាពល្បីល្បាញ ក្នុងបណ្តាញសង្គមដែលមានអ្នកមើលច្រើនយ៉ាងនេះសោះ ៖ «វាជាវីដេអូព្រាវៗបំផុត ដំបូងខ្ញុំគ្មានបំណងនឹងបង្ហោះវានោះទេ» ។

នៅក្នុងវីដេអូមួយ មានទាហានឥណ្ឌាពីរនាក់ ដែលបានឈនៅលើភ្នំដែលកំពុងមានព្រិលធ្លាក់ ហើយវីដេអូបានវិលចុះឡើង ជាមួយនិងពាក្យថា ៖ «នេះគឺជាកាំភ្លើងយើង ហើយយើងកំពុងល្បាតនៅទីនេះ» ខណៈពេលដែលតារាភាពយន្តបូលីវូដដ៏ល្បីល្បាញគឺ Ranveer Singh និង Deepika Padukone ក៏បានធ្វើវីដេអូបែបនេះមួយផងដែរ ហើយវីដេអូអ្នកទាំងពីរនោះត្រូវបានផ្ទុះល្បីល្បាញដូចគ្នា ។
ក្រោយពេលវីដេអូនេះមានភាពល្បីល្បាញ Mobeen បានថ្លែងដោយក្តីរំភើបឥតឧបមា និងសេចក្តីស្រឡាញ់នៅពេលនាងបានឆ្លងកាត់ព្រំដែនទាំងពីរ នេះថា ៖ «ខ្ញុំមានកិត្តិយសនិងអរគុណចំពោះសេចក្តីស្រឡាញ់ទាំងអស់ដែលបានឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនេះ» ។ ចាប់តាំងពីវីដេអូរបស់នាង Mobeen មានភាពល្បីល្បាញមក នាងត្រូវបានគេអញ្ជើញទៅសម្តែង និងធ្វើជាតារាម៉ូដែល និងការផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលផងដែរ ។ ប៉ុន្តែផ្ទុយទៅវិញ នាងនិយាយថា នាងចង់ចូលរួមក្នុងសេវាកម្មបរទេសរបស់ប៉ាគីស្ថានតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ជាប្រទេសដែលមានសអាវុធនុយក្លេអ៊ែរ បានធ្វើសង្គ្រាមជាមួយគ្នាបីលើករួចមកហើយ ជារឿយៗទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពតានតឹងខ្លាំងចាប់តាំង ពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧ មកម្ល៉េះ ៕
ចែករំលែកព័តមាននេះ