អំពៅ​មួយ​គុ​ម្ភ​បាន​តែ​១​ពាន់​រៀល​ទៅ​២​ពាន់​រៀល ​ថោកពេក​កសិករ​អស់កម្លាំង​ចិត្ត​ដាំ​បន្ត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពៅ​មួយ​គុ​ម្ភ​បាន​តែ​១​ពាន់​រៀល​ទៅ​២​ពាន់​រៀល ​ថោកពេក​កសិករ​អស់កម្លាំង​ចិត្ត​ដាំ​បន្ត

1 ខែ មុន
  • Kandal

ខេត្តកណ្តាល ៖ បន្ទាប់​ពី​កូ​វី​ដ​១៩ បាន​វាយ​លុយ​នៅ​បណ្តា​ប្រទេស​លើ​សកលលោក​ក៏​ដូច​ជា កម្ពុជា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្នុង​នោះ​ដំណាំ​កសិក​ផល​របស់​កសិករ​ក៏​បាន​ប៉ះពាល់​ផង​ដែរ គឺ​គ្មាន​តម្លៃ​លើ​ទីផ្សារ​ដូច​ជា ដំណាំ​អំពៅ ។ កសិករ​ដែល​ប្រកប​មុខរប​ដាំ​ដំណាំ​អំពៅ​បាន​នាំ​គ្នា​ត្អួ​ញ​ត្អែ​រថា…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​កូ​វី​ដ​១៩ បាន​វាយ​លុយ​នៅ​បណ្តា​ប្រទេស​លើ​សកលលោក​ក៏​ដូច​ជា កម្ពុជា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្នុង​នោះ​ដំណាំ​កសិក​ផល​របស់​កសិករ​ក៏​បាន​ប៉ះពាល់​ផង​ដែរ គឺ​គ្មាន​តម្លៃ​លើ​ទីផ្សារ​ដូច​ជា ដំណាំ​អំពៅ ។

Picture

កសិករ​ដែល​ប្រកប​មុខរប​ដាំ​ដំណាំ​អំពៅ​បាន​នាំ​គ្នា​ត្អួ​ញ​ត្អែ​រថា អំពៅ​បាន​ធ្លាក់​ថ្លៃ បន្ទាប់​ពី​កូ​វី​ដ​១៩ បាន​វាយ​លុយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មិន​ថា ដំណាំ​អំពៅ​នោះ​ទេ ដំណាំ​ផ្សេង​ក៏​ធ្លាក់​ចុះ​ដែរ នៅ​ពេល​ប្រមូល​ផល ។

លោក ជឿន កសិករ​មួយ​រូប​រស់នៅ​ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង ខេត្តកណ្តាល ក្នុង​ចំណោម​អ្នក​ប្រកប​រប​ដាំ​ដំណាំ​អំពៅ​បាន​ឲ្យ​ដឹង​ថា អំពៅ​ត្រូវ​ឈ្នួ​ញ​ឲ្យ​តម្លៃ​មួយ​គុ​ម្ភ​១​ពាន់​រៀល​ទៅ​២​ពាន់​រៀល​ប៉ុណ្ណោះ ។ ការ​ឲ្យ​តម្លៃ​នេះ​អាស្រ័យ​ទៅ​លើ​អំពៅ​ថែម​ទៀត ។ អំពៅ​ដែល​មាន​ដើម​ល្អ ខៀវ​បាន​តម្លៃ​២​ពាន់​រៀល​ក្នុង​មួយ​គុ​ម្ភ ចំណែក​អំពៅ​ណា​ដែល​មិនល្អ​ងាប់​ចុង បាន​តែ​១​ពាន់​រៀល ឬ​ថោក​ជាង​នេះ​ក៏​មាន​ដែរ ។

Picture

លោក​បញ្ជាក់​ថា «​គេ​ដើរ​ទិញ​តម្លៃ​១​ពាន់​រៀល ឬ​ជាង​១​ពាន់​រៀល​ក្នុង​គុ​ម្ភ ហើយ​អំពៅ​ដែ ល​ល្អ​ខៀវ ទុក​បាន​យូរ​គេ​ឲ្យ​២​ពាន់​រៀល ប៉ុន្តែ​ភាគច្រើន​អំពៅ​ឈ្នួ​ញ​ឲ្យ​តម្លៃ​តែ​១​ពាន់ ឬ​ជាង​១​ពាន់​រៀល​ប៉ុណ្ណោះ ហើយ​ខ្លះ​ក៏​ថោក​ជាង​នេះ​ទៀត​» ។

Picture

បើ​តាម​កសិករ​ដែល​ជា​អ្នក​ដំណាំ​អំពៅ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ចម្ការ​កសិករ​អាច​លក់​បាន​៤​ទៅ​៥ លាន​រៀល ឬ​លើស​ពី​នេះ ដោយសារ​ទំហំ​ដី​របស់​ខ្លួន ។ លោក​ថា បើ​ចម្ការ​អំពៅ​ណា​ដែល​ល្អ (​អំពៅ​ដើម​ខៀវ​) អាច​លក់​បាន​ច្រើន​ជាង​គ្នា​បន្តិចបន្តួច ។ លោក​បញ្ជាក់​ថា ៖«​ភាគច្រើន​ទូទៅ​អំពៅ​មួយ​គុ​ម្ភ ១​ពាន់ ឬ​១​ពាន់​ជាង ហើយ​ខ្លះ​ថោក​ជាង​នេះ ។ វា​ថោក​ខ្លះមក​ពី​អំពៅ​វា​ងាប់ តែបើ​អំពៅ​គេ​ល្អ​អាច​លក់​បាន​លើស​ពី​នេះ​បន្តិចបន្តួច​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ឲ្យ​ដឹង​ថា បើ​តាម​ឈ្នួ​ញ​ដើរ​ទិញ​អំពៅ ប៉ុន្តែ​តម្លៃ​ថោក ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​វាយលុក​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ទិញ​ពិបាក ហើយ​កសិករ​ក៏​ពិបាក លក់​ចេញ​ផង​ដែរ ។ បើ​កសិករ​ដែល​បាន​អះអាង​ថា ក្នុង​មួយ​ចម្ការ​កសិករ​បាន​ប្រើ​ដើមទន់​ក្នុង​ការ​ដាំ​អំពៅ​អស់​ច្រើន​លាន​រៀល ទាំង​ទិញ​ជូ​ព ទិញ​ជី បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ទិញ​សាំង​បូមទឹក​ជាដើម ។ ពេល​ខ្លះ​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​កសិករ​លក់​បាន​លុយ​សង​ថ្លៃ​ទំនិញ​ដែល​ទិញ​ទៀត​ផង ។

Picture

លោក​ថា លោក​ដាំ​អំពៅ​លើ​ផ្ទៃ​ជាង​១​ហិ​កតា បើ​គិត​គុ​ម្ភ​អំពៅ​វិញ​រាប់​គុ​ម្ភ ។ ការ​ដាំ​ច្រើន​ចំ ណាយ​ច្រើន ប៉ុន្តែ​បើ​មិន​បាន​ថ្លៃ​នោះ​នឹង​ជំពាក់​ទំនិញ​គេ​ច្រើន​ជា​មិន​ខាន ។ អំពៅ​ចាប់តាំងពី​ដើម​រហូត​ទទួល​បាន​ផល ឬ​អាច​កាប់​បាន​ត្រូវ​ចំណាយពេល​៦​ខែ ។ ចំណែក​កសិករ​ផ្សេង​ទៀត ដែល​ប្រកប​របរ​ដាំ​អំពៅ​ក៏​បាន​ត្អូញ​ដែរ​ថា អំពៅ​ថ្នាំ​នេះ​ថោក ចំណែក​ការ​ដាំ​វិញ​មិន​បាន​សូវ​ទទួលផល​ល្អ​នោះ​ទេ ព្រោះថា សត្វល្អិត​បាន​ធ្វើទុក្ខ​ចាប់តាំងពី​ដាំ​ដុះ​ចេញ​ស្លឹក​ខ្លី​ៗ​មក​ម្ល៉េះ ។

កសិករ​ដដែល​ថា ការ​ដាំ​អំពៅ​ត្រូវ​បាន​ចំណាយ​ដើមទន់​ច្រើន រហូត​ទទួល​បាន​ផល​ដូច​ជា​ការ​ធ្វើ​សៅ្ម​លុប​ជើង បាញ់ថ្នាំ​សត្វ​ដង្កូវ ដាក់​ជី ដាក់​ទឹក ជួល​គេ​សក​ស្លឹក​ជាដើម ។ កសិករ​ដដែល​ក៏​បាន​លើក​ឡើង​ថា ការ​ដាំ​អំពៅ​ក៏​ត្រូវ​ថែទាំ​ផង​ដែរ បើ​មិន​ដូច្នេះ​មិន​ទទួល​បាន​ផល​ល្អ​នោះ​ទេ ពោល គឺ​ដូច​ជា ដំណាំ​ផ្សេង​ៗ​ផង​ដែរ ។

សូម​ជម្រាប​ថា អំពៅ​ភាគច្រើន​កសិករ​ដាំ​ក្នុង​មួយ​គុម្ព​មាន​ចំនួន​៤​ទៅ​៥​ដើម ហើយ​មួយ បាច់​គេ​ចង​១០​ដើម ។ បើ​លក់រាយ​គេ​អាច​លក់​បាន​ពី​៥​ពាន់​ទៅ​៦​ពាន់​រៀល ឬ​លើស​ពី​នេះ ទៅ​តាម​គុណភាព​អំពៅ​ល្អ ឬ​មិនល្អ ៕