រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានកណ្តាប់ដៃធ្ងន់ជាងប្រាក់បាតថៃបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២១នេះឱ្យ ដឹងថា ១បាតថៃ ទិញចូលត្រឹមតែ ១៣៤ រៀល លក់ចេញ ១៣៦ រៀល ខណៈកាលពីថ្ងៃម្សិល មិញ ទិញចូលរហូតដល់ ១៣៥ រៀល និងលក់ចេញ ១៣៦ រៀល ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំ ខាន់ៗមួយចំនួនទៀតដែលក្នុងនោះរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៦៧ រៀល, ១អឺរ៉ូ ទិញចូល ៤៨៩៩ រៀល លក់ចេញ ៤៩៤៨ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១៥៨ រៀល លក់ចេញ ៣១៩០ រៀល ។

ទន្ទឹមនេះ ១យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៥ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨០៦ រៀល លក់ចេញ ៣៨៤៤ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៣ រៀល លក់ចេញ ៣៦៧ រៀល ។ ជាមួយគ្នានេះ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៦៣ រៀល លក់ចេញ ៣០៩៤ រៀល ខណៈ ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ