ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងទាំងបីស្ថាប័ន ដែលឈរ​ជើង​តាមបន្ទាត់ព្រំដែន បានចាក់​វ៉ាក់​សាំង​បង្ការកូវីដ១៩

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កងកម្លាំងទាំងបីស្ថាប័ន ដែលឈរជើងតាមបន្ទាត់ព្រំដែន ដើម្បី​ទប់ស្កាត់ពលករចំណាកស្រុក ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុចស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ទោ…

បន្ទាយមានជ័យ៖ កងកម្លាំងទាំងបីស្ថាប័ន ដែលឈរជើងតាមបន្ទាត់ព្រំដែន ដើម្បី​ទប់ស្កាត់ពលករចំណាកស្រុក ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុចស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្ត​បន្ទាយមានជ័យ បានប្រាប់ថា​កម្លាំងទាំងបីស្ថាប័ន​ ដែល​បានទទទួលវ៉ាក់សាំងបង្ការកូវីដ១៩ នាពេលនេះ រួមមាន កង​កម្លាំងយោធា នៅ​កងពលតូចថ្មើរ​ជើងលេខ៥១​ តំបន់ប្រតិបត្តិការសឹករងខេត្ត ​កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ទប់ស្កាត់ពលករចំណាកខុសស្រុក និងលួចឆ្លងដែនដោយខុសច្បាប់ ហើយគេចវេះ​ការធ្វើចត្តាឡីស័ក។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានបញ្ជាក់ថា កងកម្លាំងទាំងបីស្ថាប័នបញ្ជាការទិសទី១ បន្ទាយមានជ័យ ដែលទទួលចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះ កំពុងឈរជើងតាមបន្ទាត់ព្រំដែន តាមសារណែនាំពីប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាកស្រុក ដែលលួចឆ្លងដែន គេចវេះពីការធ្វើចត្តាឡីស័ក និងបង្ការទប់ស្កាត់កូវីដ១៩ មិនអោយឆ្លងក្នុងសហគមន៍​។

លោកបានបញ្ជាក់ថា កងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន​ទទួលចាក់វ៉ាក់សាំង គឺជាកម្លាំងជួរមុខ ដែលត្រូវបានទទួលការចាក់វាំងបង្ការកូវីដ១៩ ហើយកងកម្លាំង និងខិតខំអនុវត្តការងារទប់ស្កាត់ពលករលួចឆ្លងដែនគេចវេះ ធ្វើចត្តាឡីស័ក ដែលត្រូវបានល្បាតប្រទះ​ឃើញពលករ ដែលលួចឆ្លងដែនចូលមកកម្ពុជាវិញ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយស្រាវជ្រាវចាប់ខ្លួនមេខ្យល់ ដើម្បី​អនុវត្តតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ