ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ភ្លុក ភាគច្រើនជាអ្នកប្រកបរបរនេសាទ(វីដេអូ)
- សៀមរាប
ខេត្តសៀមរាប៖នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង មាន ចំនួន៣ភូមិ ស្មើនិងប្រជាពលរដ្ឋ សរុប ៩៩០គ្រួសារ ស្មើ ៣៨៤១នាក់…
ខេត្តសៀមរាប៖នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង មាន ចំនួន៣ភូមិ ស្មើនិងប្រជាពលរដ្ឋ សរុប ៩៩០គ្រួសារ ស្មើ ៣៨៤១នាក់…
ខេត្តសៀមរាប៖នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង មាន ចំនួន៣ភូមិ ស្មើនិងប្រជាពលរដ្ឋ សរុប ៩៩០គ្រួសារ ស្មើ ៣៨៤១នាក់ ស្រី ១៩៤៣ នាក់ ហើយមានចម្ងាយពីផ្លូវជាតិ នៃអធិការនគរបាលស្រុកប្រាសាទបាគង ១៦ គីឡូម៉ែត្រ ដល់ទឹកដីឃុំកំពង់ភ្លុក។
បើតាមលោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានប្រាប់នៅរសៀលថ្ងៃទី១ខែមិនាឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងឃុំកំពង់ភ្លុក តាំងពីដូនតា រហូតមកដល់បច្ចុប្បន្ន ក្នុង ភូមិ ចំនួន ៣ភូមិ នៃឃុំកំពង់ភ្លុក ភាគច្រើន ប្រកបមុខរបរជាអ្នកនេសាទ មានចំនួន៦៥% ហើយ ៣០% ជាអ្នកបើកកាណូត ដឹកភ្ញៀវទេសចរណ៍ និង ៥% ជាជាងជួសជុល ផ្ទះ និង ទូក ,កាណូត ។
ឃុំកំពង់ភ្លុក មានផ្ទៃដីសរុបចំនួន ១២៣២៩ហិកតា ៖ផ្ទៃដីសង់លំនៅដ្ឋាន១២០ហិកតា ,ផ្ទៃដីព្រៃលិចទឹក ៦៥១៩ហិកតា និង ផ្ទៃដីបឹងទន្លេសាប ហៅ (ទំហរបឹង)មាន ចំនួន ៥៦៩០ហិកតា និង ផ្ទៃដី កសិកម្ម គ្មាន គ្រប់គ្រងដោយឃុំកំពង់ភ្លុក។
លោកបានបញ្ជាក់ថា បច្ចុប្បន្នកូ វីដ វាយលុក ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ មានចំនួនកើន ឡើង ដល់ ១៩៣គ្រួសារ កាលពី មុន ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ មានចំនួន ៧៤គ្រួសារ ហើយចេញចំណាក ស្រុក ទៅធ្វើការនៅប្រទេសថៃ មានចំនួន១០នាក់ ស្រី ៥នាក់។
លោកបានបន្ថែមថា កាលពីមិនទាន់មាន កូវីដ មកដល់ ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក មានប្រាក់ចំណូលពីការបើកកាណូតដឹកភ្ញៀវនិងបានប្រាក់ចំណូលពីការចេញទៅដាក់ម៉ង់យកត្រីក្នុងលក្ខណៈគ្រួសារ ដើម្បីយកមកលក់ចិញ្ចឹម គ្រួសារ និង បានលុយឱ្យកូនទៅរៀនផង។ហើយការបើកកាណូតដឹកភ្ញៀវនោះ ចាប់ពី១៥០ ទៅ ២០០ កាណូត។មកដល់បច្ចុប្បន្ន ប្រជាពល ដែលជាអ្នកនេសាទ រស់នៅក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុកទាំងអស់ ដែលធ្លាប់ ចេញទៅរកត្រី បានធ្លាក់ចុះដល់៣០%។ចំណែកអ្នកបើកកាណូត ធ្លាក់ចុះស្ទើដល់សូន្យ តាំងពីកូវីដ ចូលមកដល់។លោកបានបញ្ជាក់បន្ថែមទៀត ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងជុំវិញបឹងទន្លេសាទ នៃទឹកដីឃុំកំពង់ភ្លុក សុទ្ធ តែជាជនជាតិខ្មែរ ទាំងអស់គ្មាន ជនជាតិវៀតណាម ម្នាក់ឡើយ។
បើតាមការរៀបរាប់ ២ នាក់ ប្តីប្រពន្ធ ហៅថា ពលរដ្ឋ ក្រ១ បានប្រាប់ភ្នាក់ងារកោះសន្តិភាពនៅរសៀលថ្ងៃទី១ខែមិនាឆ្នាំ២០២១នេះថា ( ប្តី ) ឈ្មោះ ស៊ូ សឿង អាយុ ៥២ឆ្នាំ មុខរបរ នេសាទ និង ( ប្រពន្ធ ) ឈ្មោះ កែ ឃន អាយុ៤៤ឆ្នាំ មុខរបរមេផ្ទះ ។ អ្នកទាំង២នាក់រស់នៅភូមិត្នោត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយមានកូន តូចៗ ក្នុងបន្ទុក ចំនួន៤នាក់ (ស្រី)ម្នាក់ បានចូលរៀន នៅសាលាបឋមសិក្សាវត្តកំពង់ភ្លុក ចំនួន៣នាក់ នៅសល់កូនតូចម្នាក់។
ពួកគាត់បានរៀបរាប់ប្រាប់ទៀតថា តាំងពីកើតមក ពួកគាត់រស់នៅលើទឹកដីឃុំកំពុងភ្លុកនេះ តាំងពីជំនាន់ដូតតា រហូតមកដល់បច្ចុប្បន្ន មិនចង់ឃ្លាតពីស្រុកកំណើតឡើយ។ហើយសព្វថ្ងៃពួកខ្ញុំ ២ នាក់ប្តីប្រពន្ធ កាលពីមិនទាន់មានកូន នាំគ្នា ចែទូក ចេញទៅបឹងទន្លេសាទ ដើម្បីរកត្រី យកមកលក់ គ្រាន់បានចំណូលទុកទិញអង្ករ និង ទិញរបស់របរប្រើប្រាស់។ដល់ពេលមានកូន ក៏ទុកឱ្យប្រពន្ធមើលកូន ហើយរូបគាត់ជាប្តីនៅតែបន្តចែវទូក ទៅរកត្រី យកទៅលក់ដដែរ។
លោកទាំង២បានរៀបរាប់បន្ថែមទៀតថា ដល់ខែវស្សាទឹកឡើងមកដល់ ជិតពាក់កណ្តាលផ្ទះ ដូច្នេះពួកខ្ញុំ នៅតែសម្រេចខំរកត្រីយកមកលក់ ដើម្បីចិញ្ចឹមជីវិតដដែរ។ត្រី ដែលរកបាន គឺ ត្រីកំភ្លាញ យកទៅលក់នៅផ្សារក្នុងមួយគីឡូ បានតម្លៃ១០០០រៀល។
រីឯ លោក លី ប៊ុន លាន អាយុ ៤២ឆ្នាំ មុខរបរអ្នកនេសាទ និង ប្រពន្ធ ឈ្មោះ អ៊ុក នន មុខរបរអ្នកនេសាទ មានកូន២នាក់ ប្រុស ១ ស្រី ១ នៅក្នុងបន្ទុក កំពង់រៀនសូត្រ។អ្នកទាំង២ រស់នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហៅ (ក្រ១)។លោកទាំង២នាក់ បានរៀបរាប់ប្រាប់ថា ពួកគាត់ទាំង២នាក់ តាំងពីចាប់ដៃមក ប្រកបមុខរបរ ជាអ្នកនេសាទ មិនដែលចេះអ្វីក្រៅពី ចែ ទូក ទៅបឹងទន្លេសាទ ដាក់ម៉ង រកត្រី នោះឡើយ ដើម្បីបានត្រីយកមកលក់ ក្នុង១គីឡូតម្លៃ១៥០០ទៅ ២៥០០រៀល ដែលជាត្រីប្រភេទកំភ្លាញឬកូនត្រីផ្ទុក គ្រាន់បានលុយទិញអង្ករនិងឱ្យកូនទៅរៀនសូត្រ។
សូមបញ្ជាក់ផងដែរថា ឃុំកំពង់ភ្លុក ស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើតនៃទីរួមស្រុកប្រាសាទបាគង ជាប់មាត់បឹងទន្លេសាទនិង មានព្រុំប្រទល់ ខាងលិចជាប់ឃុំកណ្តែក នៃស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំដានរុន នៃស្រុកសូទ្រនិគម ខាងជើង ជាប់ឃុំមានជ័យ នៃស្រុកប្រាសាទបាគង ខាងត្បូងជាប់ លំហរបឹងទន្លេសាទ៕
ចែករំលែកព័តមាននេះ