ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ហោង​នៅ​ខេត្ត​ត្បូងឃ្មុំ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ហោង ជា​រមណីយដ្ឋាន​ធម្មជាតិ​ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ស្ថិត​ក្នុង​ឃុំ​កំ​ពាន់ ស្រុក​មេមត់ មាន​ចម្ងាយ​ប្រមាណ ៣៨​គីឡូម៉ែត្រ ពី​ទីរួមខេត្ត ។…

ខេត្ត​ត្បូងឃ្មុំ ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ហោង ជា​រមណីយដ្ឋាន​ធម្មជាតិ​ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ស្ថិត​ក្នុង​ឃុំ​កំ​ពាន់ ស្រុក​មេមត់ មាន​ចម្ងាយ​ប្រមាណ ៣៨​គីឡូម៉ែត្រ ពី​ទីរួមខេត្ត ។

ទឹកធ្លាក់​ហោង គឺជា​តំបន់​ភ្នំ​ក្រំ​ថ្ម ហើយ​រូង​ថ្ម​រាប់​សិប​ម៉ែត្រ ដែល​មាន​ល្បាក់ទឹក​ធ្លាក់​ជា​ច្រើន​ថ្នាក់ ហើយ​មាន​ទេសភាព​ស្រស់បំព្រង និង​ខ្យល់អាកាស​បរិសុទ្ធ ។

ភ្ញៀវ​ទេសចរ​តែងតែ​នាំ​គ្នា​ទៅ​ទស្សនា​ទេសភាព​ពិត​ៗ និង​ហែល​ទឹក​កម្សាន្ត​លេង​ជាមួយ​ល្បឿន​ទឹក​ហូរ នា​ខែវស្សា ក៏​ដូច​ជា ទៅ​ដើម្បី​អធិដ្ឋាន​ព្រះពុទ្ធ​បដិមា និង​សុំ​ពរ​ជ័យ​ពី​ព្រះសង្ឃ​ដែល​នៅ​ទីនោះ​។

ក្នុង​នោះ​ដែរ ក្នុង​នាម​អាជ្ញាធរ​ថ្នាក់ដឹកនាំ ក៏​ដូច​ជា មន្ទី​ទេសចរណ៍​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​ក​ម្រា​ន្ត​តំបន់​នេះ​រួម​គ្នា​រៀបចំ ថែរក្សា​ទឹកធ្លាក់ និង​ល្អាង​ថ្ម​ហោង ឲ្យ​មាន​សម្រស់​ធម្មជាតិ​ស្រស់​ត្រកាល​ជាទី​កម្សាន្ត​ដ៏​សែន​មនោ​រម្យ​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សម្រាប់​មក​សម្រាក​លំហែកាយ​នៅ​ទី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ