ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ជប៉ុន​ត្រៀម​ចុះហត្ថលេខា​ប្តូរ​សារ​លើ​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ នៅ​ថ្ងៃ​ទី​១​មីនា​ឆ្នាំ​២០២១​នេះ​កម្ពុជា និង​ជប៉ុន​នឹង​ធ្វើការ​ចុះ​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​ការ​ចុះហត្ថលេខា​ក៏​ដូ​ជា​ការ​អនុវត្ត​គម្រោង​នេះ​វា​និង​ចូលរ​រួម​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​បំពេញបែបបទ​សម្រាប់​នាវា​កាន់តែ​មាន​ភាព​ងាយស្រួល​និង​លឿន​រហ័ស​ជា​មុន​ថែម​ទៀត​។ យោង​តាម ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បង្ហាញ​ថា​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ​៖​ នៅ​ថ្ងៃ​ទី​១​មីនា​ឆ្នាំ​២០២១​នេះ​កម្ពុជា និង​ជប៉ុន​នឹង​ធ្វើការ​ចុះ​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​ការ​ចុះហត្ថលេខា​ក៏​ដូ​ជា​ការ​អនុវត្ត​គម្រោង​នេះ​វា​និង​ចូលរ​រួម​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​បំពេញបែបបទ​សម្រាប់​នាវា​កាន់តែ​មាន​ភាព​ងាយស្រួល​និង​លឿន​រហ័ស​ជា​មុន​ថែម​ទៀត​។

យោង​តាម ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បង្ហាញ​ថា​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ប្រមាណ​១០,៨​លាន​ដុល​លា​រអា​មេ​រិ​ក ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១ មីនា​ឆ្នាំ​២០២១​។

ក្រសួងការបរទេស​កម្ពុជា​គូសបញ្ជាក់​ថា​«​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូលរួម ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​ឬ​ហៅ​ថា​ព្រឹត្តិការណ៍​២០​កុម្ភៈ ភាគី​ទាំង​ពីរ​នឹង​ធ្វើការ​ចុះហត្ថលេខា​ខាងលើ លិខិត​ប្តូរ​សារ​នេះ​នៅ​កន្លែង​រៀង​ៗ​ខ្លួន​»​។
លោក វ៉ា​ស៊ឹ​ម សុ​រិ​យ៉ា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​កុម្ភៈ​នេះ​ថា ដោយសារ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ វា​ជា​ផ្នែក​មួយ​នៃ​ផ្សារភាគហ៊ុន​ជប៉ុន ជា​អ្នកមាន​ភាគហ៊ុន​ធំ អីចឹង​ទេ ជប៉ុន​គាត់​ជួយ​ថែម​ទៀត​ដើម្បី​រៀបចំ​ឱ្យ​ប្រសើរ​ឡើង​។

លោក​លើក​ឡើង​ថា «​តាំងពី​ទសវត្សរ៍​៦០​មករ​ហូត​មក​ដល់​ឥលូវ​នេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ក្លាយជា​ផែ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​។​អីចឹង​ទោះ​នៅ​ក្នុង​ករណី​ណា​ក៏​ដោយ យើង​ត្រូវ​តែ​អភិវឌ្ឍន៍​ផែ​យើង​ឱ្យ​មាន​ប្រសិទ្ធភាព ទាំង​ការ​ធ្វើ​ចរាចរ​ទំនិញ ការងារ​ហើយ​និង មានការ​ប្រកួតប្រជែង​ថែម​ទៀត​។​ជា​ធម្មតា​នៅ​តាម​ប្រទេស​នីមួយ​ៗ​មាន​ផែ​យុទ្ធសាស្ត្រ​របស់​គេ​ជា​និច្ច ដូច​ប្រទេស​ថៃ ក្រៅពី​គេ​មាន​ផែ​បាងកក គេ​នៅ​មាន​ផែ​ឡាំ​ចា​បាំង ដូច​ទៅ​យើង​ដែរ យើង​មាន​ផែ​ភ្នំពេញ​និង​ផែ​ព្រះ​សីហ​នុ​។​ដូចនេះ​យើង​នៅ​តែ​អភិវឌ្ឍន៍​កំពង់​ផែ​របស់​យើង ដើម្បី​ជា​ច្រក​សេដ្ឋកិច្ច​និង​ជា​ច្រក​ឆ្ពោះទៅ​កាន់​អន្តរជាតិ​»​។

លោក អ៊ុ​ក សុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា​« គម្រោង​នេះ​គេ​ធ្វើ​ការងារ​ដំបូង​បំផុត​ទៅ​លើ​ការ​សម្រួល​បែបបទ​នាវាចរណ៍​ដែល​មាន​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សម្រាប់​ផែ យើង​សូម​អបអរសាទរ ព្រោះ​គម្រោង​នេះ​វា​ជួយ​ឱ្យ​ការ​ធ្វើ​បែបបទ​លឿន កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ស្នាម​, កាត់​បន្ថយ​ការ​ជួប​មុខ​គ្នា អីចឹង​វា​ធ្វើ​ឱ្យ​ការ​បំពេញបែបបទ​នាវា លឿន​ហើយ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​»​។

លោក​បន្ត​ថា គម្រោង​ខាងលើ​នេះ​ធ្វើ​ឡើង​សម្រាប់​ការ​បំពេញបែបបទ​នាវា​សិន វា​ខុស​ពី​កំពង់​ផែ​ប្រទេស​ដទៃ​គេ​រៀបចំ​ទាំង​នាវា​និង​ទំនិញ ហើយ​រាល់​ទំនិញ​ចូល​មក​ដល់​ផែ​ប្រព័ន្ធ​នេះ​អាច​គ្រប់​បាន ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ខាង​គយ​ទៅ​តាម​ប្រព័ន្ធ​ទាំងអស់​។
បើ​តាម លោក អ៊ុ​ក​សុ​មេធី គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ វា​បាន​និង​កំពុង​បង្ហាញ​ពី​ការ​បោះ​ជំ​ហ៊ាន​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​របស់​កំពង់​ផែ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ