ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ខេត្តកំពង់ឆ្នាំង​និង​ក្រុម​គ្រូពេទ្យ​ទទួល​ការ​ចាក់​ថ្នាំ​ការពារ​កូ​វី​ដ​19

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ជា​ច្រើន​ដូ​ស៍ ត្រូវ​បាន​រៀបចំ​ចាក់​ជូន​មន្ត្រី​នគរបាល​ខេត្តកំពង់ឆ្នាំង និង​ក្រុម​គ្រូពេទ្យ នៅ​ព្រឹក​ថ្ងៃ​ទី០១ខែ មីនា ​នេះ នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ។…

ខេត្តកំពង់ឆ្នាំង ៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ជា​ច្រើន​ដូ​ស៍ ត្រូវ​បាន​រៀបចំ​ចាក់​ជូន​មន្ត្រី​នគរបាល​ខេត្តកំពង់ឆ្នាំង និង​ក្រុម​គ្រូពេទ្យ នៅ​ព្រឹក​ថ្ងៃ​ទី០១ខែ មីនា ​នេះ នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ។

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំហាន​មួយ​នេះ ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​19 គឺ​បាន​ចាក់​ជូន​មន្ត្រី​នគរបាល​ខេត្តកំពង់ឆ្នាំង​និង ក្រុម​គ្រូពេទ្យ ។​ចំពោះ​វ៉ាក់សាំង​ដែល​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ទទួល​បាន​ពី​ក្រសួងសុខាភិបាល វគ្គ​មួយ​នេះ​គឺ​មាន​ចំនួន 7250 ដូ​ស៍ ដោយ​បាន​ដំណើរការ​ចាក់​ជូន​មន្ត្រី​នគរបាល និង​បន្ទាប់​មក​ក្រុម​គ្រូពេទ្យ ចាប់ពី​ថ្ងៃ​ទី០១ ​មីនា ​ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ក្នុង​ម្នាក់​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​២ លើក​មាន​ន័យ​ថាបើ​ចាក់​ថ្ងៃ​ទី 1 ខែមីនា​នេះ​នឹង​ទទួល​ការ​ចាក់​លើក​ទី 2 ទៀត​នៅ​ថ្ងៃ​ទី១៤ ខែមីនា ។ ដោយឡែក ​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ខណៈ​មក​ទទួល​ការ​វ៉ាក់សាំង​ការពារ កូ​វីត នេះ​ដែរ​លោក​បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល​ដែល​មក​ទទួល​មុនគេ​នេះ​ មាន​ស្នងការ ស្នងការ​រង នាយការិយាល័យ​នាយការិយាល័យ​រង និង អធិការ​តាម​បណ្ដា​ស្រុកសរុប​ចំនួន៥០​នាក់ ហើយ​ពេល​ចាក់​អស់ នឹង​បន្ត​ចាក់​ជូន​មន្ត្រី​នគរបាល​ជា​បន្តបន្ទាប់​ទៀត ។

ជា​ការ​កត់សម្គាល់ នៅ​ព្រឹក​នេះ​ដែ រ​គេ​ឃើញ​មន្ត្រី​ការិយាល័យ អធិការ​នគរបាល​ស្រុក បាន​មក​តម្រង់​ជួរ​ចាក់​ថ្នាំ​និង​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​គ្រូពេទ្យ​ដែល​ពិនិត្យ​សុខភាព មាន​ដូច​ជា​ចង្វាក់បេះដូង​សម្ពាធ​ឈាម និង​ប្រវត្តិ​ជំងឺផ្សេង​ៗ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ