ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គ្រប់គ្រង​ទំងន់​ខ្លួនប្រាណ​ឱ្យ​មាន​ភាព​ប្រក្រតី

13 ឆ្នាំ មុន

ស្ដ្រី​ដែល​មាន​ក្ដី​បារម្ភ​ពី​ទំងន់ និង​មាន​វិធីសាស្ដ្រ​ជា​ច្រើន​អាច​ជួយ​ឱ្យ​បញ្ចុះទំងន់​របស់ខ្លួន​បាន​ដូច​ ខាងក្រោម​គឺៈ
-​ជ្រើសរើស​យក​ចាន ដែល​សម​ស្រប​នឹងការ​ទទួលទាន​អាហារ​ក្នុង​ពេល​នីមួយ​ៗ ជាពិសេស​ចាន​ដែល​មាន​ពណ៌​ស្រអាប់​ដូច​ជា ពណ៌​សលាយ​ក្រមៅ ឬ​ប្រផេះ ព្រោះ​ពណ៌ស្រអាប់​មាន​ចំណែក​ធ្វើ​ឱ្យ​ការ​ចង់​ហូប​ចំណីអាហារ​ថយ​ចុះ ។
-​ចាន​ត្រូវ​មាន​ទំហំ​តូច មិន​គួរ​ប្រើប្រាស់ចាន​ខ្នាត​ធំ ព្រោះ​ផ្នែក​ចិត្ដ​វិទ្យា​បញ្ជាក់​ថា បើ​ឃើញ​អាហារ​ពេញ​ចាន​ទោះបីជា​ចាន នោះ​មាន​ទំហំ​តូច​ជាង​ចាន​ធម្មតា​ក៏​ដោយ ក៏​អាច​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត​ដែរ ។

ស្ដ្រី​ដែល​មាន​ក្ដី​បារម្ភ​ពី​ទំងន់ និង​មាន​វិធីសាស្ដ្រ​ជា​ច្រើន​អាច​ជួយ​ឱ្យ​បញ្ចុះទំងន់​របស់ខ្លួន​បាន​ដូច​ខាងក្រោម​គឺៈ
-​ជ្រើសរើស​យក​ចាន ដែល​សម​ស្រប​នឹងការ​ទទួលទាន​អាហារ​ក្នុង​ពេល​នីមួយ​ៗ ជាពិសេស​ចាន​ដែល​មាន​ពណ៌​ស្រអាប់​ដូច​ជា ពណ៌​សលាយ​ក្រមៅ ឬ​ប្រផេះ ព្រោះ​ពណ៌ស្រអាប់​មាន​ចំណែក​ធ្វើ​ឱ្យ​ការ​ចង់​ហូប​ចំណីអាហារ​ថយ​ចុះ ។
-​ចាន​ត្រូវ​មាន​ទំហំ​តូច មិន​គួរ​ប្រើប្រាស់ចាន​ខ្នាត​ធំ ព្រោះ​ផ្នែក​ចិត្ដ​វិទ្យា​បញ្ជាក់​ថា បើ​ឃើញ​អាហារ​ពេញ​ចាន​ទោះបីជា​ចាន នោះ​មាន​ទំហំ​តូច​ជាង​ចាន​ធម្មតា​ក៏​ដោយ ក៏​អាច​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត​ដែរ ។
-​ការ​ទទួលទាន​បាយ​ដោយ​ប្រើ​ច​ង្កិះនឹង​ធ្វើ​ឱ្យ​ការ​ទទួលទាន​បាយ​មាន​សភាពយឺតយ៉ាវ និង​មាន​បរិមាណ​តិច​ជាង​ការទទួលទាន​បាយ​ដោយ​ស្លាបព្រា  ។
-​ការ​ទទួលទាន​អាហារ​ច្រើន​មុខនឹង​ធ្វើ ឱ្យ​រាង​កាយ​ចំណាយ​ថាមពល​ច្រើន​ក្នុងការ​រំលាយ​អាហារ ដូច្នេះ​លោក​អ្នក​គួរ​ប្រើប្រាស់​ចាន​អាហារ​មាន​ទំហំ​តូច ដួស​មុខម្ហូប ជា​ច្រើន​សំរាប់​ទទួលទាន​ក្នុង​មួយ​ពេល​ដោយធ្វើ​ឱ្យ​រាង​កាយ​របស់​លោក​អ្នក​មិនសូវ​ប្រើថាមពល​ច្រើន​ក្នុង​ការ​រំំ​លាយ​អាហារ​ ៕