ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​អ៊ូអរ តែ​ស្ថានភាព​នៅ​កោះ​ពេជ្រ​និង​តំបន់​ក្បែរ​ៗនា​​រសៀល​នេះ​ខ្សត់​មនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធ្លាប់តែ​មាន​ចរាចរណ៍​មមាញឹក មាន​មនុស្ស​ចាស់​ប្រុស​ស្រី​និង​ក្មេង​ៗ​នាំ​គ្នា​ទៅ​កំសាន្ត និង​មាន​រោងការ​រៀបចំ​រចនា​ស្រស់​ស្អាត​ពេញ​ណែន​ក្នុង​តំបន់​កោះ​ពេជ្រ តែ​ក្រោយ​ការ​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ផ្នែក​ខ្លះ​នៃ​តំបន់​កោះ​ពេជ្រ អគារ​ស្នាក់​នៅ និង​តំបន់​ក្បែរ​នោះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​មួយ​រយៈ​ដើម្បី​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ដើម្បី​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ។…

រាជធានីភ្នំពេញ ៖ ធ្លាប់តែ​មាន​ចរាចរណ៍​មមាញឹក មាន​មនុស្ស​ចាស់​ប្រុស​ស្រី​និង​ក្មេង​ៗ​នាំ​គ្នា​ទៅ​កំសាន្ត និង​មាន​រោងការ​រៀបចំ​រចនា​ស្រស់​ស្អាត​ពេញ​ណែន​ក្នុង​តំបន់​កោះ​ពេជ្រ តែ​ក្រោយ​ការ​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ផ្នែក​ខ្លះ​នៃ​តំបន់​កោះ​ពេជ្រ អគារ​ស្នាក់​នៅ និង​តំបន់​ក្បែរ​នោះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​មួយ​រយៈ​ដើម្បី​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ដើម្បី​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ។

ស្ថានភាព​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​មាន​អ្នក​កើត​កូ​វី​ដ ១៩ កើន​ដល់ ៣០២​នាក់ ហើយ​ភាគច្រើន​លើសលប់​ជា​ជនជាតិ​ចិន និង​មាន​ជនជាតិ​វៀតណាម​និង​ខ្មែរ ហើយ​ព្រឹត្តិការណ៍​សហគមន៍​ក៏​បាន​រាលដាល​ដល់​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកណ្តាល ផង​ដែរ នាំ​ឲ្យ​ទីតាំង​អា​ជី​កម្ម សណ្ឋាគារ អគារ​ស្នាក់​នៅ កាស៊ីណូ ផ្សារ​ទំនើប ក៏​ដូច​ជា​មន្ទីរ​ព្យាបាល​ឯកជន ជា​ច្រើន​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​អាជ្ញាធរ​បិទទ្វារ​និង​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។

ដោយសារ​តែ​ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហាក់​មិន​ទាន់​មាន​សញ្ញា​ថមថយ ហើយ​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​អំពាវនាវ​ពលរដ្ឋ​នៅ​ភ្នំពេញ ក៏​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ កុំ​ឲ្យ​ចេញពីផ្ទះ បើ​គ្មាន​ការ​ចាំបាច់​នោះ យើង​កត់សម្គាល់​ឃើញ​ថា​ស្ថានភាព​ចរាចរណ៍​នៅ​ក្រុងភ្នំពេញ​ដែល​ធ្លាប់តែ​មាន​សភាព​មមាញឹក ជា​ពិសេស​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នោះ ប្រែជា​ស្ងាត់ឈឹង ហើយ​ដងផ្លូវ​នៅ​តាម​តំបន់​កោះ​ពេជ្រ ក៏​ខ្សត់​មនុស្ស​ធ្វើ​ចរាចរណ៍ ដោយសារ​ពលរដ្ឋ​នៅ​មានការ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​និង​ការ​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ក្នុង​សហគមន៍ ។

តោះ ក្រឡេក​មក​មើល​ទិដ្ឋភាព​នៅ​តំបន់​កោះ​ពេជ្រ និងតំបន់កណ្តាលក្រុងមួយចំនួនទៀត ទាំងនៅមុខវាំង ផ្លូវមុន្នីវង្ស តបន់ផ្សារទូលទំពូង ជាដើម ដែល​ធ្លាប់តែ​ស្ទុះ​រាប់​ម៉ោង គ្មាន​កន្លែង​ចត​ឡាន ម៉ូតូ​នា​ចុង​ស​ប្តា​ហ៍ នោះ​មាន​ស្ថានភាព​បែប​ណាខ្លះ​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ