ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ចរាចរណ៍​​នៅ​ច្បារ​អំពៅ និង​ស្ពាន​អា​កាស​ក្បាលថ្នល់ នា​រសៀល​​នេះ (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព ចរាចរណ៍​ធ្វើ​ដំណើរ​ទៅ​មក ដែល​តែងតែ​មានការ​កកស្ទះ​ជា​​រឿយ​ៗ​មករ​ហូត​នោះ ពេល​នេះ​បែរជា​មាន​សភាព​ហាក់​ស្ងប់ស្ងាត់​គួរសម ពោល គឺ​មិនសូវ​មាន​សភាព​ចរាចរណ៍​ធ្វើ​ដំណើរ​មមាញឹក​ខ្លាំង​ដូច​សព្វមួយដង​ឡើយ ។ បងប្អូន​តែង​បានដឹង​ហើយថា​…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព ចរាចរណ៍​ធ្វើ​ដំណើរ​ទៅ​មក ដែល​តែងតែ​មានការ​កកស្ទះ​ជា​​រឿយ​ៗ​មករ​ហូត​នោះ ពេល​នេះ​បែរជា​មាន​សភាព​ហាក់​ស្ងប់ស្ងាត់​គួរសម ពោល គឺ​មិនសូវ​មាន​សភាព​ចរាចរណ៍​ធ្វើ​ដំណើរ​មមាញឹក​ខ្លាំង​ដូច​សព្វមួយដង​ឡើយ ។

បងប្អូន​តែង​បានដឹង​ហើយថា​ ស្ថានភាព​ចរាចរណ៍​នៅ​តំបន់​ច្បារ​អំពៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ( ចំណុច​ស្តុ​ប​ច្បារ​អំពៅ ) និង​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​ថ្មី​ជាដើម ក៏​ដូច​ជា តំបន់​ក្បាលថ្នល់ គឺ​តែង​មាន​ចរាចរណ៍​ធ្វើ​ដំណើរ​យ៉ាង​មមាញឹក​ខ្លាំង​គួរ​សមជា​រៀងរាល់ថ្ងៃ បើ​ទោះបីជា​តំបន់​ទាំងនោះ មាន​ក្រុម​នគរបាល ជា​ច្រើន​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ក៏​ដោយ ។

ជាក់ស្តែង​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១​នេះ ស្ថានភាព​ចរាចរណ៍​ធ្វើ​ដំណើរ​នៅ​តំបន់​ដែល​បាន​រៀប​រាប់​ខាងលើ គឺ​មាន​សភាព​ហាក់​ស្ងាប់​ស្ងប់​ជា​សព្វមួយដង ពោល​គឺ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ពលរដ្ឋ​មាន​លក្ខ​ណះ​ធម្មតា​មួយ​ៗ មិន​មាន​ជា​លក្ខ​ណះ​មមាញឹក បង្ក​ជា​ការ​កកកុញ​ស្ទះ​ឡើយ ។

លើស​ពី​នោះ ស្ថានភាព​ផ្លូវ​មួយ​ចំនួន ដែល​ភ្ជាប់​ជាមួយនឹង​តំបន់​ក្បាលថ្នល់ មាន​ដូច​ជា បណ្តោយ​ផ្លូវជាតិ​លេខ​២ , មហាវិថី​ព្រះ​នរោត្តម , មហាវិថី​ព្រះ​មុន្នី​វង្ស និង​ផ្លូវ​លេខ​២៧១ ជាដើម ក៏​ហាក់​មាន​សភាព​ធម្មតា ពោល​គឺ ការ​ធ្វើ​ដំណើរ​ទៅ​មក​ៗ​មួយ​ៗ ដូច​នៅ​តំបន់​ច្បារ​អំពៅ ផង​ដែរ ពុំ​មាន​ជា​លក្ខ​ណះ​មមាញឹក​ខ្លាំង​ដូច​ពី​ពេល​មុន​ដែរ ។

ស្រប​ពេល​នឹង​ការ​ផ្ទុះ​រីក​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ផ្ទុះ​ឡើងជា​ខ្លាំង​ចូល​ដល់​សហគមន៍​ផង​នោះ គេ​ស​ង្គេ​ត​ឃើញ​ថា បងប្អូន​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស បាន​នាំ​គ្នា​ចូលរួម​គោរព និង​ប្រតិបត្តិ​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល យ៉ាង​ខ្ជាប់ខ្ជួន ។

ទន្ទឹម​នឹង​នោះ ក្រសួង​ស្នើរ​ដល់​ពលរដ្ឋ​ទូទៅ​ទាំងអស់ សូម​មេត្តា​កុំ​ចេញ​ក្រៅ​ផ្ទះ​ជា​ដាច់ខាត ក្នុង​ករណី មិន​មាន​កាតព្វកិច្ច​ចាំបាច់​ដែល​ត្រូវ​បំពេញចៀសវាង​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​ដល់​អ្នក និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ