កំពូលតារាបាល់បោះផ្ទុះប្រតិកម្ម ក្រោយ Zlatan លើកឡើងរឿងមួយ
អន្តរជាតិ ៖ កំពូលតារាបាល់បោះអាមេរិក LeBron James បានចេញមុខប្រតិកម្មនឹងពាក្យសម្តីរបស់វីរបុរសបាល់ទាត់ស៊ុយអែត Zlatan Ibrahimovic បន្ទាប់ពីខ្សែប្រយុទ្ធក្រុម AC…
អន្តរជាតិ ៖ កំពូលតារាបាល់បោះអាមេរិក LeBron James បានចេញមុខប្រតិកម្មនឹងពាក្យសម្តីរបស់វីរបុរសបាល់ទាត់ស៊ុយអែត Zlatan Ibrahimovic បន្ទាប់ពីខ្សែប្រយុទ្ធក្រុម AC…
អន្តរជាតិ ៖ កំពូលតារាបាល់បោះអាមេរិក LeBron James បានចេញមុខប្រតិកម្មនឹងពាក្យសម្តីរបស់វីរបុរសបាល់ទាត់ស៊ុយអែត Zlatan Ibrahimovic បន្ទាប់ពីខ្សែប្រយុទ្ធក្រុម AC Milan រូបនេះបាននិយាយថា «អត្តពលិកគួរតែកុំលុកដៃនឹងរឿងនយោបាយ»។
Ibrahimovic បានថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្មីៗនេះ តាមរយៈទូរទស្សន៍ Discovery+ ដោយបានលើកឡើងថា វាគឺជាកំហុសមួយដែល James និងអត្តពលិកដទៃទៀតបានចូលរួមក្នុងបុព្វហេតុនយោបាយ។ ពួកគេគួរតែធ្វើអ្វីដែលពួកគេកំពុងធ្វើឱ្យបានល្អបំផុត ជាងការលុកដៃចូលរឿងនយោបាយ។
James បច្ចុប្បន្នលេងឱ្យក្រុម Los Angeles Lakers ដែលជាអ្នកចូលរួមយ៉ាងសកម្មដើម្បីប្រឆាំងនឹងការរើសអើងពូជសាសន៍ និងបញ្ហានយោបាយនានាក្នុងសង្គមបានវាយបកវិញថា «ខ្ញុំនឹងមិនឈប់និយាយពីអ្វីដែលខុសនោះទេ។ ខ្ញុំផ្សព្វផ្សាយអំពីប្រជាជនរបស់ខ្ញុំ ហើយខ្ញុំក៏ផ្សព្វផ្សាយអំពីភាពអយុត្តិធម៌ក្នុងសង្គម, ការរើសអើងពូជសាសន៍ និងការបង្ក្រាបក្រុមអ្នកបោះឆ្នោត ដែលវាជារឿងដែលបានកើតឡើងក្នុងសហគមន៍របស់យើង»។
James ក៏បានរំលឹកថា Ibrahimovic ខ្លួនឯងក៏ធ្លាប់អត្ថាធិប្បាយកាលពីឆ្នាំ ២០១៨ កន្លងទៅថា គេកំពុងស្ថិតក្រោមការរើសអើងពូជសាសន៍ផងដែរ បន្ទាប់ពីរូបគេបានកើតនៅស៊ុយអែត ប៉ុន្តែមានឪពុកជាជនជាតិបូស្នី និងម្ដាយជាជនជាតិក្រូអាត ហើយឈ្មោះចុងក្រោយរបស់គេមិនមែនជានាមត្រកូលប្រពៃណីរបស់ស៊ុយអែតឡើយ៕ (ដកស្រង់ចេញពី The Guardian)
ចែករំលែកព័តមាននេះ