ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​សម្រាប់​កម្មករ​ប្រមូល​សំរាម​! សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ឱ្យ​ចាក់​​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ជូន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​បងប្អូន​កម្មករ​ប្រមូល​សំរាម ដោយនៅ​មុន​​នេះ​បន្តិច​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ដែល​ជា​វ៉ាក់សាំង​ជំនួយ​របស់​មហាមិត្ត​ចិន…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​បងប្អូន​កម្មករ​ប្រមូល​សំរាម ដោយនៅ​មុន​​នេះ​បន្តិច​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ដែល​ជា​វ៉ាក់សាំង​ជំនួយ​របស់​មហាមិត្ត​ចិន ជូន​កម្មករ​ប្រមូល​សំរាម ក្នុង​ចំណោម​អាទិភាព សម្រាប់​កម្មករ​ប្រមូល​សំរាម​ចន្លោះ​អាយុ​ពី ១៨ ដល់​អាយុ ៥៩ ឆ្នាំ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹង​ថា «​យោង​តាម​អនុសាសន៍​ណែនាំ និង​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ (​ស៊ី​ណូ​ហ្វា​ម Sinopharm Beijing Institute of Biological Products) ដែល​ជា​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បាន​អនុ​ញ្ញាត ឱ្យ​បន្ត​ចាក់​ជូន​ដល់​បងប្អូន​ដែល​ជា​កម្មករ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ បន្ថែម​លើ​ក្រុម​មនុស្ស​ដែល​ជា​បុគ្គលិក​សុខាភិបាល កងកម្លាំង​ប៉ូ​លី​ស​ជាតិ និង​អាជ្ញាធរ​ជួរ​មុខ​»​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រសួងសុខាភិបាល បាន​ណែនាំ​ទៅ​គណៈ​អភិបាលខេត្ត គណៈ​អភិ​បាល​ក្រុង​/​ស្រុក​/​ខណ្ឌ គណៈកម្មការ​ភូមិ​-​ឃុំ​-​សង្កាត់ រៀបចំ​ចាត់ចែង​កម្មករ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អាយុ​ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដោយ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រចិត្ត ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ នៅ​តាម​ទីតាំង​ដូច​ខាងក្រោម​នេះ​ ៖

១- មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ
២- មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ
៣- មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ
៤- មន្ទីរពេទ្យ​បង្អែក​ដង្កោ
៥- មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ
៦- មន្ទីរពេទ្យ​បង្អែក​ចតុមុខ
៧- មន្ទីរពេទ្យ​បង្អែក​សម្ដេចឪ សម្ដេចម៉ែ និង
៨- មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​។

បន្ថែម​ពីលើ​នេះ ក្រសួងសុខាភិបាល​ក៏​បាន​ពង្រីក​ទីតាំង​ចាក់​វ៉ាក់សាំង​ដល់​គ្រប់​រាជធានី​-​ខេត្ត​ទាំង​២៥ ហើយ​នោះ និង​ដើម្បី​ជម្រុញ​ការ​ចាក់​វ៉ាក់សាំង​អោយ​មាន​ប្រសិទ្ធភាព​កាន់តែ​ធំ​ទូលំទូលាយ ទីតាំង​ចាក់​វ៉ាក់សាំង​ទាំងអស់​ដែល​មានការ​អនុញ្ញាត​ពី​ក្រសួង​រួចរាល់​ហើយ​នោះ ត្រូវ​បន្ត​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាជន​តាម​ក្រុម​មនុស្ស​នៅ​រៀងរាល់ថ្ងៃ រួម​ទាំង​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់​សម្រាក​​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ