ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​លើ​ផ្លូវ ក្រោយ​ពន្លះ​គ្នា​មួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​11​និង​25​នាទី​ព្រឹក ថ្ងៃ​ទី​27 ខែកុម្ភៈ ឆ្នាំ​2021 នៅ​លើ​កំណាត់​ផ្លូវ​លេខ 153 B…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​11​និង​25​នាទី​ព្រឹក ថ្ងៃ​ទី​27 ខែកុម្ភៈ ឆ្នាំ​2021 នៅ​លើ​កំណាត់​ផ្លូវ​លេខ 153 B ចន្លោះ​គីឡូម៉ែត្រ​លេខ 35 និង​36 ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្រោយ​វត្ត ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ទឹកផុស បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ន​ង ផ​ន អាយុ​56​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កាប ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1J. 48 39 ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ដែល​បើកបរ​ដោយ​ឈ្មោះ​សុខ ជា អាយុ​22​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេលំ ឃុំ​មេលំ ស្រុក​បរិបូណ៌ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក មធ្យោបាយ​ធ្វើ​ដំណើរ​មាន​រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជា​របស់​ជន​រង​គ្រោះ ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ