ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ត​ក់​​ស្លុត​ផ្អើល​ចោមរោម​ដើម​ប្រេង​ខ្យល់​ក្បែរ​វត្ត ក្រោយ​ប្រទះ​ឃើញ​បុរស​​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​បាន​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​លើ​ដើម​ប្រេង​ខ្យល់​១​ដើម​ក្នុង​ដី​វាល​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​វត្ត​ឫស្សី​សាញ់ ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស រួច​ក៏​រាយការណ៍​ជូន​ដល់​ទៅ​អាជ្ញាធរ សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​បាន​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​លើ​ដើម​ប្រេង​ខ្យល់​១​ដើម​ក្នុង​ដី​វាល​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​វត្ត​ឫស្សី​សាញ់ ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស រួច​ក៏​រាយការណ៍​ជូន​ដល់​ទៅ​អាជ្ញាធរ សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​។

សេចក្តីរាយការណ៍​បន្ត​ថា ហើយ​ពុំ​ទាន់​ដឹង​ថា យុវជន​រូប​នោះ​មាន​វិបត្តិ​អ្វី​នៅឡើយ​ទេ មិន​តែ​ប៉ុណ្ណោះ​​ក៏​ពុំ​ទាន់​ដឹង​ថា តើ​ជា​ករណី​បញ្ចប់ជីវិត​ខ្លួនឯង ឬអ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ? ខណៈ​កំពុង​រង់ចាំ​ការ​ពិនិត្យ​កោសល្យវិច័យ​ពី​សំណាក់​កម្លាំង​នគរបាល​ជំនាញ​សិន​។ យុវជន​ដែល​សង្ស័យ​ជា​ជំហាន​ដំបូង​ថា​បញ្ចប់ជីវិត​ខ្លួនឯង​ខាងលើ​នេះ ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។ បើ​តាម​ការ​ប៉ាន់ស្មាន​មាន​អាយុ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ពាក់​អាវយឺត​ពណ៌​ខៀវ ស្លៀកខោ​ខូ​វ​ប៊​យ​ជើង​វែង​ពណ៌​ខ្មៅ ហើយ​យុវជន​រូប​នេះ​បាន​យក​ខ្សែ​ក្រណាត់​មក​ចង​ភ្ជាប់​.​ក​.​ជាមួយនឹង​ដើម​ប្រេងខ្យល់​ផុត​ជើង​ពី​ដី ដែល​មាន​កម្ពស់​ប្រមាណ​កន្លះ​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង អ្នក​ភូមិ​បាន​ធ្វើ​ដំណើរ​​ឆ្លងកាត់​ត្រង់​ចំណុច​ដី​វាល​ខាងលើ​នោះ ក៏​ស្រាប់តែ​មានការ​តក់ស្លុត និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​សាកសព​យុវជន​ខាងលើ​បញ្ចប់ជីវិត​ខ្លួន​នៅ​លើ​ដើម​ប្រេង​ខ្យល់​នោះ​។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​ដល់​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ខណៈ​ពេល​នោះ​ក៏​មាន​មនុស្ស​ម្នា​ទៅ​ចោមរោម​មើល​យ៉ាងច្រើន​ផង​ដែរ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​យុវជន​រូប​នេះ​ឡើយ ។

ដោយឡែក អ្នក​ភូមិ​ម្នាក់​ទៀត​បាន​និយាយ​ថា នៅ​វេលា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ គាត់​បានឃើញ​មនុស្ស​ប្រុស​ម្នាក់​ដែល​សង្ស័យ​ថា​ជា​យុវជន​ខាងលើ បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ត្រង់​ចំណុច​កើតហេតុ​នោះ ប៉ុន្តែ​គាត់​ពុំ​បាន​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​កើតឡើង​ឡើយ​។ ​លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ក៏​ស្រាប់តែ​មាន​អ្នក​ប្រទះ​ឃើញ​សាកសព​យុវជន​ខាងលើ​បាត់បង់​ជីវិត​បែប​នេះ​តែ​ម្តង ហើយ​គេ​សង្ស័យ​ថា យុវជន​រូប​នេះ​ជា​អ្នក​មក​ពី​ឆ្ងាយ ឬ​អ្នក​រស់នៅ​ឯ​ខេត្ត​ផ្សេង ហើយ​ទើបតែ​មក​ស្នាក់​នៅ​តំបន់​នោះ បានជា​គ្មាន​អ្នក​ណា​ស្គាល់​អត់​អត្តសញ្ញាណ​បែប​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ