ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់រវល់​ធ្វើ​បុណ្យសព​បង​បង្កើត ក៏​មាន​បុរស​ម្នាក់​លបចូល​ផ្ទះ​ធ្វើ​សកម្ម​ភាព

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​ប្រើ​ប្រាស់​គ្រឿងញៀន ហើយ​កាលពី​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ធ្វើ​សកម្មភាព​ចូល​លួច​លុយ​ក្នុងផ្ទះ​អ្នក​ជិតខាង ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​ជាប់រវល់​ទៅ​ធ្វើ​បុណ្យសព​ឲ្យ​បង​បង្កើត​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​ប្រើ​ប្រាស់​គ្រឿងញៀន ហើយ​កាលពី​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ធ្វើ​សកម្មភាព​ចូល​លួច​លុយ​ក្នុងផ្ទះ​អ្នក​ជិតខាង ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​ជាប់រវល់​ទៅ​ធ្វើ​បុណ្យសព​ឲ្យ​បង​បង្កើត​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ។

ប៉ុន្តែ​ការ​ប្រព្រឹត្ត​អំពើ​លួច​នោះ​មិន​បាន​សម្រេច​ទេ គឺ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ក៏​នាំ​គ្នា​ចាប់ចោរ​នោះ​ជាប់ រួច​ក៏​វ៉ៃ​ចោរ​នោះ​ឡើង​ទ្រោម​ខ្លួន​សល់​តែ​ដង្ហើមចង្រិត ទម្រាំ​តែ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទៅ​ទាន់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ រិ​ន រើ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​លើកដាក់​នំ និង​ដឹក​ជញ្ជូន​ឥ​វ៉ា​ន់​ឲ្យ​គេ រស់នៅ​ភូមិ​សង្កែរ ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សាន ដិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

បើ​តាម​សាក្សី​ដែល​ជា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គាត់ (​សាន ដិ) ជាប់រវល់​ធ្វើ​បុណ្យសព​ឲ្យ​បង​បង្កើត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​បាត់​បង់ជីវិត ហើយ​ផ្ទះ​​បុណ្យ​នោះ​គឺ​នៅ​ជិត​គ្នា ។ ខណៈ​ពេល​ដែល​រូប​គាត់ (​ជន​រង​គ្រោះ​) កំពុង​តែ​ជាប់រវល់​ធ្វើ​បុណ្យសព ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ រិ​ន រើ​ន ដែល​ជា​អ្នក​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​លបចូល​ក្នុងផ្ទះ រួច​ធ្វើ​សកម្មភាព​រុករក​រើ​កកាយ និង​លួច​យក​លុយ​ពី​ក្នុង​ទូ​រាប់​សែន​រៀល ។

ជន​រង​គ្រោះ​បន្ត​ថា ប៉ុន្តែ​ពេល​ដែល​ជនសង្ស័យ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​នោះ រូប​គាត់​ជា​ម្ចាស់​ផ្ទះ​បាន​ទៅ​ទាន់ ហើយ​ក៏​ស្រែក​ឲ្យ​បងប្អូន​អ្នក​ជិតខាង​ជួយ ពេល​នោះ​ក៏​នាំ​គ្នា​ចាប់​ជន​សង្ស័យ​បាន រួច​ក៏​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស៊ា​ង​ឃ្វាង ចាត់ការ​បន្ត ។

បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍ ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​ចា យ​មារ ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA icon ពណ៌​.​សលាយ​ទឹកប៊ិច ដែល​មាន​ស្លាក​លេខ ភ្នំពេញ 1R-0540 ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

បើ​តាម​អ្នកស្រុក​ក៏​បាន​និយាយ​ថា ជនសង្ស័យ​ជា​មនុស្ស​រស់នៅ​ស្រុកភូមិ​-​ឃុំ​ជាមួយ​គ្នា ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ គឺ​គេ​ប្រើប្រាស់​គ្រឿងញៀន ដូច្នេះ​រក​ការ​ទុកចិត្ត​មិន​បាន​ទេ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ​រៀង​ៗ​ខ្លួន​តែ​ប៉ុណ្ណោះ ទើប​អាច​គង់​វង់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ