ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ សណ្ឋាគារ និង​ទីតាំង​ផ្សេង​១៦​កន្លែង​ត្រូវ​​​បិទ ​ក្រោយ​អ្នក​កើត​កូ​វី​ដ​ឡើង​ដល់​៣០​នាក់​នៅ​​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ទីតាំង​សណ្ឋាគារ កាស៊ីណូ អគារ​ស្នាក់​នៅ​រួម មន្ទីរពេទ្យ​ឯក​ជន​មួយ​កន្លែង និង​ផ្សារ​ទំនើប ចំនួន១៦​កន្លែង ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ស​ម្រេច​បិទ​ទ្វារ…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ទីតាំង​សណ្ឋាគារ កាស៊ីណូ អគារ​ស្នាក់​នៅ​រួម មន្ទីរពេទ្យ​ឯក​ជន​មួយ​កន្លែង និង​ផ្សារ​ទំនើប ចំនួន១៦​កន្លែង ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ស​ម្រេច​បិទ​ទ្វារ ​និង​ផ្អាក​សកម្មភាព​អាជីវកម្ម​ពាក់ព័ន្ធ ក្រោយ​រក​ឃើញ​មាន​អ្នក​កើត​កូ​វី​ដ ១៩ នៅ​ខេត្ត​មាន​សមុទ្រ​មួយ​នេះ​ ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​បាន​កើនឡើង​ដល់៣០​នាក់ គិត​ត្រឹម​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ។

រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ​ បាន​ប្រកាស​ថា ទីតាំង​ពាក់ព័ន្ធ​ចំនួន ១៦ កន្លែង​ ដែល​​ត្រូវ​បាន​ផ្អាក​​សកម្មភាព​អាជីវកម្ម​មាន ៖

១- សណ្ឋាគារ​ជី​ន​ប៉ី ទាំង ៣ សាខា​,
២- អគារ​ស្នាក់​នៅ​រួម វ៉ា​ន់​ឃឺ​ឆឹង​ របស់​ក្រុមហ៊ុន​ជី​ន​ប៉ី​,
៣- សណ្ឋាគារ ហ័​ង​ហ្គ័​ន​ជា​យី (Crowne Plaza) ,
៤- អគារ​ស្នាក់​នៅ​រួម វី​ន ភ្យូ​ឈ័​រ ខុន​ដូ​-​អាជីវកម្ម​,
៥- សណ្ឋាគារ Goddess of Liberty,
៦- អេស អេស ហូ​ថែ​ល​&​រេ​ស៊ី​ដិ​ន​, សណ្ឋាគារ​អន្តរជាតិ ហា​យ​ជឺ​កាង​,
៨- កាស៊ីណូ ឆាង ឆឹង អ៊ី​ឡឺ​ឆឹង​,
៩- សណ្ឋាគារ និង​ភោជនីយដ្ឋាន ជូ​ហែ​តាង​,
១០- សណ្ឋាគារ ប្រី​ល លាន​ស៊ី និង​កាស៊ីណូ ប៉​ឡាយ​,
១១- មន្ទីរពេទ្យ​ឯកជន ថៃ​ខាង​,
១២- កាស៊ីណូ ហ័​ង​ឡឺ​,
១៣- សណ្ឋាគារ ណា​ន ហៃ
និង​ទី១៤- ផ្សារ​ទំនើប ដា​រុន​ហ្វា (​ផ្សារ​ដំរី​៥)​។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ថា «​ទន្ទឹម​នោះ ក៏​មាន​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​ចំនួន​បាន​ស្ម័គ្រ​ចិត្ត​ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​រួម​មាន​៖ សណ្ឋាគារ​ចំនួន ១០ ទីតាំង កាស៊ីណូ​ចំនួន ៦​ទីតាំង រមណីយដ្ឋាន​១​​កន្លែង ភោជនីយដ្ឋាន ១​កន្លែង និង​ទីតាំង​គុ​ជ​អាស៊ី ១​កន្លែង ។

​នៅ​ខេត្ត​ព្រះ​សីហ​នុ មក​ដល់​ពេល​នេះ​វត្ថុ​សំណាក​តេស្ត​ពី​អ្នក​ពាក់ព័ន្ធ​ជាមួយ​ទីតាំង​ទាំងអស់​ខាង​លើ​សរុប​ចំនួន ៤១១៩​នាក់ ដែល​មាន​ស្ត្រី​ចំនួន ១៦៧៦ នាក់ ។

​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត​ថា ដោយសារ​កំណើន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ ១៩ មានការ​កើន​ឡើង​ជា​បន្តបន្ទាប់​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ក្រុម​ឆ្លើយ​តប​បន្ទាន់​កំពុង​មមាញឹក​យក​វត្ថុ​សំណាក​តេស្ត​ពី​អ្នក​សង្ស័យ​មាន​ចំនួន​ច្រើន​ឡើង ។ ដូចនេះ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចូល​​ក្នុង​សហគមន៍ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សាធា​រណជន និង​ជនបរទេស ដែល​កំពុង​ស្នាក់​នៅ ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ ក្នុង​ខេត្ត​ត្រូវ​អនុវត្ត​នូវ​វិធាន​ការ «៣ ការពារ​និង ៣​កុំ​» រក្សា​គម្លាត​សុវត្ថិភាព និង «​បើ​មិន​មានការ​ចាំបាច់​ទេ សូមកុំ​ធ្វើ​ដំណើរ​​ចល័ត​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ឬ​ពី​ក្រុង ស្រុក​​នានា ​ចូល​មក​ក្រុងព្រះសីហនុ (​ត្រូវ​ស្នាក់​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ