រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២៨ ខែកុម្ភៈថាកម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ៣៩នាក់បន្ថែមទៀត ដោយក្នុងនោះ៣៥នាក់ដែលសុទ្ធតែជាជនជាតិចិននិងវៀតណាម គឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
ចំណែក៤ករណីទៀតគឺកើតមានលើបុរសជនជាតិខ្មែរអាយុ ៣១, ៣៤, ៣៨ និង៣៩ ឆ្នាំដែលអ្នកទាំង ៤ រូបជាកងទ័ពមួកខៀវ UN បំរើការងារនៅអង្គការសហប្រជាជាតិ ដែលមានអាសយដ្ឋានស្នាក់នៅសាលាហ្វឹកហ្វឺនកងរក្សាសន្តិភាពពហុជាតិ ។
ក្រសួងបញ្ជាក់ថា បុរសខ្មែរដែលជាកងទ័ពមួកខៀវរបស់ UN នេះជាអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកបន្តជើងហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផតេស្តវត្ថុសំណាកលើកទី ២ របស់បុរសទាំង ៤ រូបនេះផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលគឺ វិជ្ជមានវីរុសកូវីដ ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសាលារក្សាសន្តិផាពហុសាស្ត្រកំពង់ស្ពឺ ។
បច្ចុប្បន្នកម្ពុជាមានករណីវិជ្ជមានកូវីដ ១៩ កើនឡើងដល់អ្នកឆ្លងសរុប ៨០៥នាក់ និងអ្នកសម្រាកព្យាបាល ៣២៨នាក់ ។ និងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនឡើងដល់ ៣០២នាក់ ៕
ចែករំលែកព័តមាននេះ