ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​កម្ទេចក្រណាត់នៅ​​​​ជិត​ភ្នំ​ប្រុស​​ភ្នំ​ស្រី​​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ឃ្លាំង​ស្ទុក​កម្ទេច​ក្រណាត់​ជជុះច្រើន​តោន ​ស្ថិត​នៅ​ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ពេញ​អាកាស​​​ ដែល​ហេតុការណ៍​​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី​២៧ ​កុម្ភៈ​ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គិភ័យចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បន្តបន្ទាប់…

ខេត្តកំពង់ចាម​ ៖ ឃ្លាំង​ស្ទុក​កម្ទេច​ក្រណាត់​ជជុះច្រើន​តោន ​ស្ថិត​នៅ​ភូមិ​ស្រឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ពេញ​អាកាស​​​ ដែល​ហេតុការណ៍​​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​ថ្ងៃត្រង់​​ថ្ងៃ​ទី​២៧ ​កុម្ភៈ​ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គិភ័យចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បន្តបន្ទាប់ ។

ជាមួយ​នោះគ្នា ​​បានឃើញ​វត្តមាន​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ផងដែរ​​។ តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា​ គាត់​បានឃើញ​គេ​សាងសង់​ឃ្លាំង​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ស្រឡៅ ដោយ​បាន​ដឹក​កម្ទេច​​ក្រ​ណាស់​ទាំង​បាវ​ៗ ​ចេញពី​រោងចក្រ​មួយ​កន្លែង​នៅ​ក្នុងស្រុក​កំពង់សៀម ដោយ​យក​មក​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​នេះ ដោយ​ដំណើរការ​ប្រហែល​មួយ​ឆ្នាំ​។​ ​

ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​គាត់​បានឃើញរថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​មួយ​គ្រឿង​ចេញ​មក​ដល់​គោលដៅ​បាញ់​ទឹក​ពន្លត់​មុនគេ​និង​បន្ទាប់​មក​ទៀត មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ៣​គ្រឿង​បាន​ចេញ​មក​បន្តបន្ទាប់​។

សកម្មភាព​កម្លាំង​សមត្ថកិច្ច​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​ឃ្លាំង​ក្រណាត់​នោះ​គឺ​មិន​បាន​រលត់​ដោយ​ស្រួល​ស្រួល​នោះ​ទេ ព្រោះតែ​នៅ​ក្នុង​ឃ្លាំង​មាន​ជា​ច្រើន​តោន ដោយ​ភ្លើង​បាន​ឆាបឆេះ​បន្ត រហូត​ដល់​ពេល​រសៀលមិន​ទាន់​រលត់​ទៀត​ ។​ ជាមួយ​នោះ​គាត់​ដែល​មានផ្ទះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​កើតហេតុ​ មានការ​ព្រួយបារម្ភ​ខ្លាច​ភ្លើង​ឡើង​ធ្លាក់​មក​លើ​ផ្ទះដែរ​​។

លោក​ឧត្តមសេនីយ៍ត្រី​មិន សុគន្ធ​វិ​វិបុល ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​បង្ការ​និង​ពន្លត់អគ្គីភ័យ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មាន​អគ្គី​ភ័យ​ឆាបឆេះ​នៅ​ឃ្លាំង​ស្តុក​កំទេច​ក្រណាត់ ដើម្បី​កែ​ច្នៃ​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​។

លោកស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ចុះ​ទៅ​បញ្ជា​ដោយ​ផ្ទាល់ ជាមួយ​នោះ​គឺ​បាន​ហៅ​រថយន្ត​តាម​បណ្ដា​ស្រុក​ជា​ច្រើន​គ្រឿង មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។​រហូត​ដល់​វេលា​ម៉ោង​ជិត​៤​រសៀល កម្លាំង​សមត្ថកិច្ច​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ខ្លះ​ហើយ ធ្វើ​ឲ្យ​ភ្លើង​ដែល​ឆេះ​នោះ​បាន​ទ្រោម​ជា​បណ្ដើរ​ៗ ។

ដោយឡែក​ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ក៏​បាន​អញ្ជើញ​មក​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ដែល​ឱ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ប្រឹងប្រែង​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដើម្បី​ចៀស​វាង​កុំអោយ​ភ្លើង​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​។ ​មូល​ហេតុ​ដែល​បណ្ដាល​អោយ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ