ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុងតាមស្រាវជ្រាវ​រក​មូលហេតុ​ដែល​សត្វ​គោ​​ងា.ប់ជិត​១០​ក្បាល​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន អធិការ​នគរបាល​ស្រុក​សំបូរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ពី​មូលហេតុ ដែល​បណ្ដាល​ឱ្យ​សត្វ​គោ​ចំនួន៨ក្បាល​បាន​ងាប់​នៅ​ក្បែរ​ស្រះ​ទឹក​មួយ​កន្លែង​ ស្ថិត​ក្នុង​ចម្ការ​ស្វាយចន្ទី កាលពី​រសៀល​ថ្ងៃ​ទី២៦…

ខេត្ត​ក្រចេះ ​៖ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន អធិការ​នគរបាល​ស្រុក​សំបូរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ពី​មូលហេតុ ដែល​បណ្ដាល​ឱ្យ​សត្វ​គោ​ចំនួន៨ក្បាល​បាន​ងាប់​នៅ​ក្បែរ​ស្រះ​ទឹក​មួយ​កន្លែង​ ស្ថិត​ក្នុង​ចម្ការ​ស្វាយចន្ទី កាលពី​រសៀល​ថ្ងៃ​ទី២៦ កុម្ភៈ នៅ​ចំណុច​អូរ​តា​គុ​ច ភូមិ​យាវ ឃុំ​ពង់​ចាម ស្រុក​សំបូរ ខេត្ត
ក្រចេះ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ករណី​សត្វ​គោ​ចំនួន៨ក្បាល​នេះ ក្នុង​នោះមាន​គោ​ឈ្មោល​ចំនួន២ក្បាល ដែល​ដេក​ងាប់​នៅ​ក្បែរ​ស្រះ​ទឹក​ក្នុង​ចំការ​ស្វាយចន្ទី ដែល​ម្ចាស់​ចំការ ឈ្មោះ យឿ​ន ពិ​នា ភេទ​ប្រុស អាយុ៣០ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​យាវ ឃុំ​កំពង់​ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំពោះ​សត្វ​គោ​ទាំង​៨​ក្បាល​ខាងលើ​នេះ គឺ​មាន​ម្ចាស់​ចំនួន៤​នាក់ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

លោក​អធិការ​បញ្ជាក់​ថា ការ​ងាប់​គោ​ទាំង​អស់នេះ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​នោះ​ទេ ដោយ​បច្ចុប្បន្ន​កម្លាំង​នគរបាល​កំពង់​បន្ត​ធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ពី​មូលហេតុ​ជាក់​លាក់​ដែល​បណ្តាល​ឲ្យ​ងាប់​សត្វ​គោ​ទាំងនេះ​។​

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ