ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរ​ស្នាក់​នៅ​សង្កាត់​បឹង​ព្រលឹត​កើត​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី​ថា«​អវិជ្ជមាន​កូ​វី​ដ»វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​ថា ​បុរស​ខ្មែរ​ម្នាក់​ដែល​ស្នាក់​នៅ​សង្កាត់​បឹង​ព្រ​លឹ​ត​បាន​កើត​ជំងឺ​កូ​វី​ដ​១៩ គឺអវិជ្ជមាន​វិញ ​។ ការ​ប្រកាស​បញ្ជាក់​ អំពី​បុរស​ខ្មែរ​ម្នាក់​ស្នាក់​នៅ​សង្កាត់​បឹងព្រ​លឹ​ត​នេះ​ បន្ទាប់​ពី​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​ថា ​បុរស​ខ្មែរ​ម្នាក់​ដែល​ស្នាក់​នៅ​សង្កាត់​បឹង​ព្រ​លឹ​ត​បាន​កើត​ជំងឺ​កូ​វី​ដ​១៩ គឺអវិជ្ជមាន​វិញ ​។

ការ​ប្រកាស​បញ្ជាក់​ អំពី​បុរស​ខ្មែរ​ម្នាក់​ស្នាក់​នៅ​សង្កាត់​បឹងព្រ​លឹ​ត​នេះ​ បន្ទាប់​ពី​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​២៦ ​កុម្ភៈ ​បាន​ប្រកាស​ថា ​បុរស​នេះ​មិន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ។ ​

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា«​សូម​កែតម្រូវ​បុរស​ជនជាតិ​ខ្មែរ អាយុ ១៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដោយ​ទទួល​បានការ​បញ្ជាក់​ឡើង​វិញ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ថា​ អវិជ្ជមាន ដោយ​សរុបចំនួន អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មក ៧៤០​នាក់ វិញ ដែល​ចេញ​ផ្សាយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១» ​។

សូម​ជម្រាប​ថា ​ការ​ប្រកាស​របស់​ក្រសួង ​ខណៈ​នៅ​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ពី​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុ​ម្ភៈ ​ចំនួន​២៦​នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​នេះ​កើន​ដល់​ចំនួន​២៥៩​នាក់ ត្រឹម​រយៈពេល​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ