ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី ​២៦​នាក់​ទៀត ភាគច្រើន​ជា​ជនជាតិ​ចិន និង​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ​ថា បាន​រក​ឃើញ​ករណី ឆ្លង​កូ​វី​ដ​-១៩ ចំនួន ២៦​នាក់​បន្ថែម​ទៀត ដែល​ក្នុង​នោះ​ទាំង​២៦​ករណី​នេះ សុទ្ធសឹងតែ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ​ថា បាន​រក​ឃើញ​ករណី ឆ្លង​កូ​វី​ដ​-១៩ ចំនួន ២៦​នាក់​បន្ថែម​ទៀត ដែល​ក្នុង​នោះ​ទាំង​២៦​ករណី​នេះ សុទ្ធសឹងតែ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដោយ​ភាគច្រើន​ជា​ជនជាតិ​ចិន និង​វៀតណាម និង​មិន​មាន​ករណី​ជា​សះស្បើយ​ឡើយ ។

ក្រសួងបន្តថា អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ទាំង២៦នាក់នេះ មានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម៣នាក់ និងជនជាតិខ្មែរម្នាក់ផងដែរ ។

ក្រសួង​បាន​បញ្ជាក់​ថា​៖ «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» កើន​ដល់ ២៥៩​នាក់ និង អ្នក​ឆ្លង​សរុប ៧៦៦​នាក់ ហើយ​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល ២៨៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ