ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ២នាក់ ជាក្រុមជនសកម្ម​ខាងលួច និងកាច់សោរម៉ូតូ នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​បិតត្រាំង ត្រូវចាប់ខ្លួន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាល ស្រុក​ព្រៃនប់ បានចាប់ខ្លួនយុវជន ២នាក់ ក្រោយពីពួគគេ បានកាច់កម៉ូតូមួយគ្រឿង ពីតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងលួចយកទៅលក់នៅភ្នំពេញ។ ប៉ូលិសបានចាប់យុវជនទាំង ២…

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាល ស្រុក​ព្រៃនប់ បានចាប់ខ្លួនយុវជន ២នាក់ ក្រោយពីពួគគេ បានកាច់កម៉ូតូមួយគ្រឿង ពីតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងលួចយកទៅលក់នៅភ្នំពេញ។

ប៉ូលិសបានចាប់យុវជនទាំង ២ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលាម៉ោង ១២ និង ២៥នាទី ថ្ងៃត្រង់ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហ​នុ។

សមត្ថកិច្ចឲ្យដឹងថា ក្រុមជនសង្ស័យ ដែលត្រូវបានកំលាំងជំនាញអធិការដ្ឋាននគរបាល​ស្រុកព្រៃនប់ សហ​ការជាមួយប៉ុស្តិ៍នគរបាលរដ្ឋ​បាល ឃុំបិតត្រាំង បាន​ឃាត់ខ្លួននេះ ១ឈ្មោះ អាន សុថាន់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះ​អាសន្នកន្លែងកើត​ហេតុ។ ២.ឈ្មោះ យិន ពិ​សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ​មុខរបរមិនពិតប្រាកដ ស្នាក់​នៅកន្លែង​កើតហេតុ​។

​ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង ០២​នាក់ ធ្លាប់បានធ្វើសកម្ម លួច​ធុងហ្គាស លួច​ខ្សែភ្លើង និងលួច​ម៉ូតូ នៅក្នុងតំបន់​សេដ្ឋកិច្ចពិសេស បិត​ត្រាំង។ កាលពីយប់ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១ វេលោម៉ោង ០៣.០០នាទី ជនសង្ស័យ ឈ្មោះ​ អាន សុផាន់ បានធ្វើ​សកម្មភាព​លួចម៉ូតូ ​០១​គ្រឿ​ង ម៉ាកហុងដាវ៉ីសិន ពណ៌​ស គ្មានផ្លាកលេខ របស់ជនជាតិចិនឈ្មោះ​ Pan Shoa Fang ភេទ​ប្រុស អាយុ ៥០ឆ្នាំ ​ជាបុគ្គលិករោងចក្រអគ្គិសនី ស្នាក់​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិត​ត្រាំង ហើយយកទៅលក់នៅរាជ​ធានីភ្នំពេញ។

ក្រោយពេលទទួលបានព័ត៌​មាននេះ កំលាំងនគរបាល បាន​ស្រាវជ្រាវ ហើយឃាត់​ខ្លួនជនសង្ស័យទាំង ​០២នាក់ ព្រមទាំងវត្ថុតាងមួយចំនួន រួមមាន៖ ១.មួកពណ៌លឿងចំនួន ០១​ (ជនសង្ស័យពាក់ក្នុងពេលធ្វើសកម្មភាព) ២.ដែកច្នៃ​ សំរាប់កាច់បំបែកសោរម៉ូតូ ចំនួន ០៤ ៣. តុលឡាវ៉ីស ចំនួន ០១ ៤.សោរចំនួន ០២ (សោរជ្រុង ០១ សោរលេខ ១០ ​ចំនួន០១)។ ក្រោយខ្លួន​ឃាត់ខ្លួនជនសង្ស័យទាំង ០២ រួមទាំងវត្ថុតាង ត្រូវបានប៉ូលិសស្រុកព្រៃនប់ កសាងសំណុំរឿង តាមនីតិវិធី៕ ដោយ៖ ឈុន គឹមហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ