ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែនថៃ ចាក់វ៉ាក់សាំងកូវីដ ២ថ្ងៃ បាន ៣២០នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤-២៥ ​ខែកុម្ភៈ ចាក់​បានចំនួន ៣២០នាក់។ ក្នុងនោះ អ្នកដែលមានជំងឺ…

ខេត្តបន្ទាយមានជ័យ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤-២៥ ​ខែកុម្ភៈ ចាក់​បានចំនួន ៣២០នាក់។ ក្នុងនោះ អ្នកដែលមានជំងឺ ចាក់មិនបាន មានចំនួន ២០៣នាក់។ នេះបើតាមរបាយការណ៍របស់​មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ។

របាយការណ៍ បញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានចំនួន ៤កន្លែង ដែលចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយក្នុងរយៈពេល ២ថ្ងៃនេះ ចាក់បាន​៖ ១.មន្ទីរពេទ្យខេត្ត រឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ចាក់បានចំនួន ៦៩នាក់ ស្រី ២០នាក់ ប្រុស ៤៩នាក់ ២.មន្ទីរ​ពេទ្យបង្អែកប៉ោយប៉ែត ចាក់បានចំនួន ៩៥នាក់ ស្រី២៥នាក់ ប្រុស៦០នាក់ ៣.មន្ទីរពេទ្យបង្អែក ថ្មពួក ចាក់បានចំនួន ៧៧នាក់ ស្រី២៩នាក់ ប្រុស៤៨នាក់ ៤.មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះចាក់បានចំនួន ៧៩នាក់ ស្រី២២នាក់ ប្រុស៥៧នាក់។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យដល់​អ្នកនៅជួរមុខ ដូចជា គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ នឹងបន្ត​ធ្វើរហូតដល់អស់​វ៉ាក់សាំង​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ