កត្តា​ដ៏​ធំ​ជម្រុញ​ឱ្យ​អ្នក​ចាត់ការ១​រូប​ចង់​បន្ត​ដឹកនាំ Everton ​បាន​​យូរ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កត្តា​ដ៏​ធំ​ជម្រុញ​ឱ្យ​អ្នក​ចាត់ការ១​រូប​ចង់​បន្ត​ដឹកនាំ Everton ​បាន​​យូរ

1 ខែ មុន

អង់គ្លេស ៖ លោក Carlo Ancelotti អ្នកចាត់ការ​ក្រុម​ស្ករ​គ្រាប់ Everton បាន​បង្ហាញ​ក្តី​សង្ឃឹម​បន្ត​ដឹកនាំ​ក្នុង​ក្រប​ខណ្ឌ Premier League…

អង់គ្លេស ៖ លោក Carlo Ancelotti អ្នកចាត់ការ​ក្រុម​ស្ករ​គ្រាប់ Everton បាន​បង្ហាញ​ក្តី​សង្ឃឹម​បន្ត​ដឹកនាំ​ក្នុង​ក្រប​ខណ្ឌ Premier League ឱ្យ​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​លោក​ចង់​ឃើញ​ក្រុម​មួយ​នេះ លេង​ក្នុង​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​សម្រាប់​រដូវ​កាល ២០២៤-២៥​។

Picture

ពាក្យ​ស្នើ​សុំ​រៀបចំ​គំរោង​សាងសង់​កីឡដ្ឋាន​ថ្មី​មានឈ្មោះ​ថា Bramley-Moore Dock ដែល​មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​រហូត​ដល់​៥២,៨៨៨​នាក់ ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​ក្រុមប្រឹក្សា​ប្រចាំ​ទីក្រុង​លី​វ៉ឺ​ភូ​ល (Liverpool) កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​។

Picture

តាម​គម្រោង​កីឡដ្ឋាន​ថ្មី​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៥០០​លាន​ផោន (​ជិត ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​) លើ​ការ​សាងសង់ ហើយ​វ​នឹង​ត្រៀម​ដាក់​ដំណើរការ​សម្រាប់​រដូវ​កាល ២០២៤-២៥ ខាង​មុខ​។

កីឡដ្ឋាន​ថ្មី​របស់​ក្រុម Everton
Picture

លោក Ancelotti បាន​និយាយ​ថា «​ពេលវេលា​ដែល​ខ្ញុំ​ចំណាយ​នៅ​ទី​នេះ​គឺ​មួយ​ឆ្នាំ ហើយ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍ល្អ ដូច្នេះ​ខ្ញុំ​ចង់​ស្នាក់​នៅ​បន្ត​ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ខ្ញុំ​ចង់​នៅ​ទីនោះ​នៅ​ពេល​កីឡដ្ឋាន​ថ្មី​បើក​ដំណើរ​។ វា​នឹង​ជា​សមិទ្ធិ​ផល​ដ៏​ល្អ​សម្រាប់​ខ្ញុំ​។ ដើម្បី​បញ្ចប់​កិច្ចសន្យា​នៅ​ទី​នេះ​ក្នុង​ឆ្នាំ ២០២៤​។ វា​មាន​ន័យ​ថាបើ​អ្នក​ធ្វើ​បាន​ល្អ​កិច្ចសន្យា​នឹង​មិន​ត្រូវ​បញ្ឈប់​នៅ​ឆ្នាំ​២០២៤ នោះ​ទេ​»៕ (​ដកស្រង់​ចេញពី Reuters)

កីឡដ្ឋាន​ថ្មី​របស់​ក្រុម Everton
Picture
កីឡដ្ឋាន​ថ្មី​របស់​ក្រុម Everton
Picture
កីឡដ្ឋាន​ថ្មី​របស់​ក្រុម Everton
Picture
កីឡដ្ឋាន​ថ្មី​របស់​ក្រុម Everton
Picture
កីឡដ្ឋាន​ថ្មី​របស់​ក្រុម Everton
Picture