ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩​បង្ខំ​ឱ្យ​ទិវា​រត់ប្រណាំង​កម្សាន្ត​ស្ត្រី​និង​កីឡា​ផ្អាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​កម្សាន្ត​ស្ត្រី​និង​កីឡា​លើក​ទី​២​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​៨ មីនា ឆ្នាំ​២០២១ ខាង​មុខ ត្រូវ​បាន​ផ្អាក​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​យោង​តាម​សេច​ក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​កម្សាន្ត​ស្ត្រី​និង​កីឡា​លើក​ទី​២​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​៨ មីនា ឆ្នាំ​២០២១ ខាង​មុខ ត្រូវ​បាន​ផ្អាក​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​យោង​តាម​សេច​ក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ​។

ក្នុង​សេចក្ដីជូនដំណឹង​នេះ​បានឱ្យ​ដឹង​ថាដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩​នៅ​តែ​មាន​វត្តមាន​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​បន្ត​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក​នៅឡើយ ដូចនេះ ដើម្បី​ការពារ​សុខភាព និង​សុវត្ថិ​ភាព​កីឡាករ កីឡាការិនី និង​អ្នក​រត់​ទាំងឡាយ​ទិវា​រត់ប្រណាំង​កម្សាន្ត​ស្ត្រី​និង​កីឡា​ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​ក្នុង​ទិវា​សិ​ទិ្ធ​នារី​អន្តរជាតិ​៨ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ផ្អាក​តាម​សេចក្ដី​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវ​ជន និង​កីឡា និង​សាលា​រាជធានី​ភ្នំពេញ​។ ទន្ទឹម​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រសួងទេសចរណ៍ បាន​សំដែង​នូវ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​ស្នើ​សុំ​ការ​យោគយល់​ពី​កីឡា​ករ កីឡាការិនី និង​អ្នក​ឧបត្ថម្ភ​កម្មវិធី និង​សូម​បន្ត​ចូលរួម​តាម​សភាពការណ៍​ជាក់ស្ដែង​នៅ​ថ្ងៃ​៨ មីនា ឆ្នាំ​២០២២ ខាង​មុខ​។

គួរ​រំលឹក​ផង​ដែរ​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៦​កុម្ភៈឆ្នាំ​២០២១ កន្លង​មកនេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ រហូត​ដល់​ទៅ​៧៤១​នាក់ មាន​អ្នកជា​សះស្បើយ​៤៧៧​នាក់ និង​អ្នក​កំពុង​តែ​សម្រាក​ព្យាបាល​ចំនួន​២៦២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ