ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍ ​២០​កុម្ភៈ ​៖ អាជីវកម្ម​ខ្លះ​ផ្តើម​ថយ​ចំណូល និងប៉ះពាល់​ការងារ​បុគ្គលិក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​អាជីវកម្ម​ផ្នែក​អាហារ​ និង​ភេ​ជ្ជៈ​នៅ​ភ្នំពេញ បាន​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​កូ​វី​ដ​ ១៩ ​សហគមន៍​ ២០​កុម្ភៈ​នោះ នឹង​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​បុគ្គលិក​សារ​ជា​ថ្មី​ ។…

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​អាជីវកម្ម​ផ្នែក​អាហារ​ និង​ភេ​ជ្ជៈ​នៅ​ភ្នំពេញ បាន​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​កូ​វី​ដ​ ១៩ ​សហគមន៍​ ២០​កុម្ភៈ​នោះ នឹង​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​បុគ្គលិក​សារ​ជា​ថ្មី​ ។ លោក ​សីហា អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​មួយកន្លែងដែល​មាន​ម្ចាស់​ជា​ជនជាតិ​បរទេស បាន​និយាយ​ថា ហាង​របស់​លោក​បរិមាណ​លក់​មាន​ការថយ​ចុះ​ជាង​ពាក់កណ្តាល​នៅ​ប៉ុន្មាន​ថ្ងៃនេះ ​។

បុរស​ម្នាក់​នេះមិន​លម្អិត​ថា​ ហាង​របស់គាត់​រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មូ​យ​ថ្ងៃ​នោះ​ទេ ហើយ​ពេល​នេះ​ធ្លាក់​ចុះ​មក​ដល់​កម្រិត​ណា​នោះ​ដែរ តែ​គាត់​បាន​និយាយថា ការ​លក់​បាន​ធ្លា្ក​ក់​ចុះ​ជាង​ពាក់កណ្តាល ​។ នៅ​ក្នុង​ហាង​មិនសូវ​មាន​អ្នក​មក​ទទួលទាន​ទេ ដូច្នេះ​ថៅកែ​បាន​ស្នើ​ឲ្យ​បុគ្គលិក​ធ្វើការ​ផ្លាស់​វេន​គ្នា​ហើយ​កាត់​បន្ថយ​ប្រាក់ខែ​ ​។

តាម​លោក​ សីហា ហាង​របស់​គាត់​បាន​ជួប​វិបត្តិ​ការ​លក់តាំងពី​ពេល​ផ្ទុះ​កូ​វី​ដ ​១៩​ នៅ​ឆ្នាំ​២០២០ ​មក​ម្លេះ ប៉ុន្តែ​កន្លង​មក​ដោយសារ​ពុំ​មាន​អ្នក​ឆ្លង​កូ​វី​ដ ​១៩ ច្រើនអាជីវកម្ម​ហាង​របស់​លោក​ចេះ​តែ​បើក​ដំណើរការហាក់​បាន​ល្អ​បណ្តើរ​ៗ បែរជា​មក​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​ជា​ថ្មី​ទៀត​ ។ ហាង​ខ្ញុំ​បាន​កាត់​បុគ្គលិក​ម្តង​ហើយ​កាលពី​ចុងឆ្នាំ ​២០២០ យើង​មិន​ទាន់​ហៅ​ពួក​គេ​មក​ធ្វើការ​ឡើង​វិញ​ផង នៅ​ពេល​នេះ​ជួប​បញ្ហា​ទៀត​ ។

យើង​បាន​បន្ត​បើក​អាជីវកម្ម​ក្នុង​ពេល​កូ​វី​ដ ​១៩ ​នេះ មាន​គ្នា​បី​បួន​នាក់​ធ្វើការ​ប៉ុណ្ណោះ ដូច្នេះ​ពេល​នេះ មិន​អាច​កាត់​បន្ថយ​ទៀត​ទេ តែ​យើង​ផ្លាស់​វេន​គ្នា មក​ធ្វើការ​ហើយ​គិត​ប្រាក់​តាម​ថ្ងៃ​ធ្វើការ​វិញ ​។ ​ថៅកែ​ឈប់​ឲ្យ​ប្រាក់ខែ​ឲ្យ​យើង​ហើយ ហើយ​យើង​គិត​ថា ​ប្រាក់​ចំណូល​នឹង​អាច​បាត់​ជាង​ពាក់កណ្តាល​ ​។

នេះ​ជា​វិបត្តិ​មួយ​ដែល​កើត​ចេញពី​ជំងឺ​កូ​វី​ដ ​១៩ ពិសេស​ការ​ផ្ទុះ​កូ​វី​ដ ​១៩ ​សហគមន៍ ​២០​កុម្ភៈ ។ ព្រឹត្តិការណ៍ ​២០​កុម្ភៈ​ ឆ្នាំ ​២០២១​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​កើត​កូ​វី​ដ ​១៩ ​នៅ​កម្ពុជា​កើន​ដល់ ៧៤១​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៧​នាក់ និង​អ្នកជំងឺ​ចំនួន ២៦២​នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី ​២៦ ខែកុម្ភៈ ឆ្នាំ ​២០២១​នេះ កម្ពុជា​បន្ត​រក​ឃើញ​កូ​វី​ដ​ ១៩ ករណី​វិជ្ជមាន​ចំនួន ​៤៤​នាក់​ថ្មី​ទៀត ​។ ក្នុង​ចំណោម​អ្នករក​ឃើញ​ថ្មី​នេះ ៤០​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​ ២០​កុម្ភៈ​» និង​ ៤​នាក់​ជា​ករណី​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ ។

ប្រឈម​ការ​ឆ្លង​ការ​ឆ្លង​រាត​ដាល់​ខ្លាំង​នេះ កញ្ញា ​ពិសី អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឯក​មួយ ដែល​មាន​បុគ្គលិក​ប្រមាណ ​៣០​នាក់ បាន​និយាយ​ថា ​ក្រុមហ៊ុន​គាត់​កំពុង​ត្រៀម​ឲ្យ​បុគ្គលិក​ធ្វើការ​តាម​អន​ឡាញ​សារ​ថ្មី​ដើម្បី​សុវត្ថិភាព​ពួក​គេ ​។ កញ្ញា ​ពិសី និយាយថា ​បុគ្គលិក​ទាំងអស់​បាន​បារម្ភ​​ពី​សុវត្ថិភាព​ដោយសារ​ពេល​នេះ​ចំនួន​អ្នក​កើត​មួយ​ថ្ងៃ​ៗ​ច្រើន​ណាស់ ​។ ការ​ធ្វើការ​តាម​អន​ឡាញ ធ្វើ​ឲ្យ​គុណភាព​ការងារ​ធ្លាក់​ចុះ ដោយ​ភារកិច្ច​បុគ្គលិក​ខ្លះ​គាត់​ត្រូវធ្វើ​ដោយ​ផ្ទាល់ ដូច្នេះ​បើ​គាត់​មិន​មក​ធ្វើការ​នៅ​ការិយាល័យ​ទេ គាត់​អាច​មិន​បំពេញភារកិច្ច​របស់​ខ្លួនដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ ​។

ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ​ស្ថានភាព​សង្គម​កម្ពុជា​បាន​វិល​ទៅ​រក​ព្រឹត្តិ ការណ៍​សហគមន៍​ ២៨​វិច្ឆិកា​កាលពី​ឆ្នាំ ​២០២០ ​វិញ សាលារៀន សេវាកម្ម​កម្សាន្ត កម្មវិធី​ប្រជុំ បាន​ផ្អាក ហើយ​អាជ្ញាធរ​ទ​ទួ​ច​ឲ្យ​ពលរដ្ឋ​បង្កើន​កាត​ប្រុង​ប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ