ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប្រា​យុទ្ធ នឹង​ចាក់​វ៉ា​ក់សាំង របស់ក្រុមហ៊ុន AstraZeneca មុនគេ​នៅ​ថ្ងៃអាទិត្យ​នេះ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រីថៃលោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ក្លាយជាឥស្សរជនកំពូលរបស់ថៃដំបូងគេបង្អស់ដែលចាក់​វ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca នៅ​ថ្ងៃអាទិត្យ​នេះ…

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រីថៃលោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ក្លាយជាឥស្សរជនកំពូលរបស់ថៃដំបូងគេបង្អស់ដែលចាក់​វ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន AstraZeneca នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​សុខភាព​សាធារណៈ Anutin Charnvirakul នឹង​ទទួល​បាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ នា​ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១​។

សារព័ត៌មាន​ដដែល​បាន​បន្ត​ថា លោក​វេជ្ជបណ្ឌិត Sopon Mekthon ជា​ប្រធាន​អនុ​គណៈកម្មាធិការ​របស់​រដ្ឋាភិបាល សម្រាប់​ការ​គ្រប់គ្រង​លើ​វ៉ាក់សាំង Covid-19 នេះ បាន​និយាយ​ថា លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ និង​លោក Anutin ត្រូវ​បាន​គេ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង នៅ​វិទ្យាស្ថាន​ជំងឺឆ្លង Bamrasnaradura ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ​។
វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ថា ៖ «​នេះ​គឺជា​ការ​ប្រតិបត្តិ​តាម ការ​អនុម័ត​របស់​នាយកដ្ឋាន​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ ដែល​បាន​ចេញ​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ពី​ប្រសិទ្ធភាព និង​ក្រុម​មនុស្ស​ឬ​អាយុ ដែល​ជា​គោលដៅ​នឹង​ទទួល​បាន​វ៉ាក់សាំង​មុនគេ ដោយ​ក្រុមហ៊ុន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​។ ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​អាទិភាព នៅ​ក្នុង​ខេត្ត​គោលដៅ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ និង​ព័ត៌មាន​លម្អិត​បន្ថែម នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​ជំងឺ​»​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​វេជ្ជបណ្ឌិត​បាន​ផ្តល់​អនុសាសន៍​ដល់ លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ គួរតែ​ចាក់​វ៉ាក់សាំង​វ៉ា​ក់​នេះ​ដែល​ចេញពី​ក្រុមហ៊ុន AstraZeneca ខណៈ​ពេល​ដែល​លោក Anutin​និង​លោក Sathit Pitutecha ដែល​ជា​អនុរដ្ឋមន្ត្រី​សុខាភិបាល​សាធារណៈ នឹង​ទទួល​ថ្នាំ​បង្ការ​ពី Sinovac​ ៕

អត្ថបទសរសេរ ដោយ