ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ក្រោយ​ពី​ទៅ​លេង​ស្រុក​ ត្រូវ​​បាន​រកឃើញ​មានកូវីដ-១៩

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៥៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​និង​កូនសិស្ស​២៤​នាក់​ពាក់ព័ន្ធ​ដោយ​ប្រយោល ជាមួយ​ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន​មក​លេង​ស្រុក​កំណើត​នៅ​ភូមិ​ជំនីក ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ប្រមូល​ធ្វើ​ច​ត្តា​ឡី​ស័ក​។…

ខេត្តព្រៃវែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៥៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​និង​កូនសិស្ស​២៤​នាក់​ពាក់ព័ន្ធ​ដោយ​ប្រយោល ជាមួយ​ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន​មក​លេង​ស្រុក​កំណើត​នៅ​ភូមិ​ជំនីក ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ប្រមូល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ហុ​ី ធួ​ក អភិបាលស្រុក​ពារាំង អោយ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ​។​

លោក អភិបាលស្រុក​បញ្ជាក់​បន្ថែម​ថា តាម​ការ​សាកសួរ​ព័ត៌​មាន​មុន​ដំបូង មនុស្ស​២​នាក់​ប្តី​ប្រពន្ធ​ដែល​គាត់​មិន​ចាំ​ឈ្មោះ​រស់នៅ​រាជធានី​ភ្នំពេញ មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ចេះ​តែ​ក្អក ដោយ​សង្ស័យ​ពួក​គេ​ក៏បាន​នាំ​គ្នា​ទៅ​ពិនិត្យ​សុខភាព​នៅ​មន​ន្ទីរ​ពេទ្យ​ខ្មែរ​មិត្តភាព​-​រុ​ស្ស៊ីរាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​យក​សំណាក​ពួក​ខ្លួន​ទៅ​ពិនិត្យ រួច​ទុក​លេខ​ទូរស័ព្ទ​អោយ​ពេទ្យ​។ ​

បន្ទាប់​មក ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល ស្ត្រី​ជា​ប្រពន្ធ​បាន​ជិះ​កង់​បី​ឥណ្ឌា ជាមួយ​ម្តា​យមក​លេង​ស្រុក​កំណើត​មាន​គ្នា​៣​ទៅ​៤​នាក់​នៅ​ភូមិ​ជំនីក ឃុំ​កំពង់​ពពិល ស្រុក​ពារាំង​។ ​រីឯ​ប្តី​នៅ​ភ្នំពេញ ខណៈ​មក​ដល់​ផ្ទះ​ស្រុក​កំណើត​ក៏មាន​សាច់ញាតិ​មិត្ត​ជិតខាង​បងប្អូន​មក​លេង​និង​សួរសុខទុក្ខ​ផង​ដែរ​។​ រហូត​ដល់​ល្ងាច​យប់​ថ្ងៃ​ទី​២៤​ដដែល ស្រាប់តែ​ក្រុម​គ្រូ​ពេទ្យ​តេ​ទូរស័ព្ទ​ថា លទ្ធផល​គាត់​វិជ្ជមាន​កូ​វី​ដ​-១៩​។​គ្រាន់តែ​ឭ​ពេទ្យ​ប្រាប់​ភ្លាម​គាត់ក៏
​ប្រ​ញាប់ប្រញាល់​ត្រឡប់​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​វិញ ។

បញ្ហា​នេះ ​ដោយ​មានការ​ណែនាំ​យកចិត្តទុកដាក់​ពី​មន្ត្រី​ដែល​ពាក់ព័ន្ធ​ពី​នាយ​ឧត្តម​សេនីយ៍ វង្ស ពិ​សេន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​ពារាំង មក​រូប​លោក​ទាំង​យប់​ចំពោះ​ករណី​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​និង​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល​។​ភ្លាម​នោះ​រូប​លោក​ក៍​ដឹកនាំ​គណៈ​ក​ម្មា​ការ​ចុះ​ស្រាវជ្រាវ​តាំងពី​យប់​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ នេះ​មាន​អ្នក​ពាក់ព័ន្ធ​ចំនួន​៥៣​នាក់​និង​សិស្ស​សាលារៀន​នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន កំពង់​ពពិល ពាក់ព័ន្ធ​ដោយ​ប្រយោល​ចំនួន​២៤​នាក់​ទៀត សរុប​៧៧​នាក់​។​

លោក ហុ​ី ធួ​ក បន្ត​ថា អ្នក​ពាក់ព័ន្ធ​៥៣​នាក់ បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ចុង​ប៉ម​ទីរួមខេត្ត​ព្រៃវែង​។​ចំណែក​អ្នក​ពាក់ព័ន្ធ​ប្រយោល​សិស្សសាលា​២៤​នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​តែ​ម្តង​។​ជុំវិញ​ករណី​នេះ​អាជ្ញាធរ​ស្រុក​កំពុង​អនុវត្ត​តាម​ការ​ណែនាំ​របស់ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង អោយ​យកចិត្តទុកដាក់​សហការ​ជាមួយ​ការិយាល័យ​សុខាភិបាល ស្រុក ខេត្ត ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ