ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយ​ខ្មែរ​មាន​ប្រៀប​ជាង​លុយ​បាត​ថៃ តែ​ខ្សោយកម្លាំង​ជាង​លុយដុ​ង​វៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ តែ​ខ្សោយ​ក​ម្លាំង​ជាង​ប្រាក់​ដុ​ង​វៀតណាម ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦​ខែកុម្ភៈ ឆ្នាំ ២០២១​…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ តែ​ខ្សោយ​ក​ម្លាំង​ជាង​ប្រាក់​ដុ​ង​វៀតណាម ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦​ខែកុម្ភៈ ឆ្នាំ ២០២១​ នេះ​បាន ឱ្យ​ដឹង​ថា ១​បាត​ថៃ ទិញ​ចូល​ត្រឹមតែ ១៣៥ រៀល និង​លក់​ចេញ​តែ ១៣៦ រៀល​ប៉ុណ្ណោះ ដែល កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ១៣៦ រៀល ហើយ​លក់​ចេញ​រហូត​ដល់ ១៣៧ រៀល​ឯណោះ ។

Thousand Thai baht banknotes background

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុ​ង​វៀតណាម​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១០០០​ដុ​ង​វៀត ណា​ម ទិញ​ចូល ១៧៧ រៀល និង​លក់​ចេញ​រហូត​ដល់ ១៧៩ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ ចូល​ត្រឹមតែ ១៧៦ រៀល និង​លក់​ចេញ​តែ ១៧៨ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ ចំនួន​ទៀត​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៩ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៤៤ រៀល លក់​ចេញ ៤៩៩៣ រៀល ហើយ ១យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ។

ដោយឡែក ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៣១ រៀល លក់​ចេញ ៣៨៦៩ រៀល ខណៈ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៣ រៀល និង​លក់​ចេញ ៣៦៧ រៀល និង ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦៣ រៀល លក់​ចេញ ៣០៩៤ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ