ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ថៃ​ប្រកាស​ថា​ប្រទេស​ជាតិ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋ​កិច្ច

11 ខែ មុន

«នាយក​រដ្ឋ​មន្ត្រី​ថៃ​ប្រកាស​ជា​ចំហ​ថា​សេដ្ឋ​កិច្ច​ជាតិ​កំពុង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហើយ​។ លោក​សន្យា​ថា​នឹង​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ជំរុញ​សម្ទុះ​សេដ្ឋ​កិច្ច​ឡើង​វិញ​តាម​យន្ត​ការ​របស់​រដ្ឋាភិបាល​​។» ទី​ក្រុង​បាងកក៖ ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​សេដ្ឋា​ថាក់​វិស៊ីន ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​មាន​ជំនឿ​ថា​ស្ថាន​ភាព​សេដ្ឋកិច្ច​ជាតិ​របស់​​ប្រទេស​ថៃ​កំពុង​តែ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហើយ​ (​​គេ​ច្រើន​ចំណាំ​ហៅ​ថា​វិបត្តិ​សេដ្ឋ​កិច្ច)​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​​​រដ្ឋា​ភិ​បាល​ត្រៀម​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​​មួយ​​ចំនយន​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ឡើង​វិញ​​បន្ថែម​ពី​លើ​យន្ត​ការ​ដែល​មាន​ស្រាប់​។ ​​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​, ​លោក​សេដ្ឋា​បញ្ជាក់​ម្ដង​ទៀត​ថា​​​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាតិ​របស់​​ប្រទេស​ថៃ​កំពុង​ធ្លាក់​ទៅ​​ក្នុង​វិបត្តិ​​​។…

«នាយក​រដ្ឋ​មន្ត្រី​ថៃ​ប្រកាស​ជា​ចំហ​ថា​សេដ្ឋ​កិច្ច​ជាតិ​កំពុង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហើយ​។ លោក​សន្យា​ថា​នឹង​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ជំរុញ​សម្ទុះ​សេដ្ឋ​កិច្ច​ឡើង​វិញ​តាម​យន្ត​ការ​របស់​រដ្ឋាភិបាល​​។»

ទី​ក្រុង​បាងកក៖ ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​សេដ្ឋា​ថាក់​វិស៊ីន ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​មាន​ជំនឿ​ថា​ស្ថាន​ភាព​សេដ្ឋកិច្ច​ជាតិ​របស់​​ប្រទេស​ថៃ​កំពុង​តែ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហើយ​ (​​គេ​ច្រើន​ចំណាំ​ហៅ​ថា​វិបត្តិ​សេដ្ឋ​កិច្ច)​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​​​រដ្ឋា​ភិ​បាល​ត្រៀម​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​​មួយ​​ចំនយន​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ឡើង​វិញ​​បន្ថែម​ពី​លើ​យន្ត​ការ​ដែល​មាន​ស្រាប់​។

​​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​, ​លោក​សេដ្ឋា​បញ្ជាក់​ម្ដង​ទៀត​ថា​​​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាតិ​របស់​​ប្រទេស​ថៃ​កំពុង​ធ្លាក់​ទៅ​​ក្នុង​វិបត្តិ​​​។ លោក​​ថ្លែង​ថា​បើ​ធនាគារ​ជាតិ​យល់​ផ្សេង​ពី​លោក​​ក៏​ស្រេច​តែ​ការ​គិត​របស់​គេ​ទៅ​ចុះ​។​ ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គ​ទេសា​ភិបាល​ធនាគារ​ជាតិ​​​ថៃ​ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា​វិធាន​ការ​ជំរុញ​សម្ទុះ​សេដ្ឋ​កិច្ច​ជាតិ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​ធាតុ​ទ្រ​ទ្រង់​សំខាន់​ៗ​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ថៃ​បាន​ឡើយ​ ​ក្នុង​នាម​ថៃ​​ជា​ប្រទេស​សេដ្ឋ​កិច្ច​លំដាប់​ទី​ពីរ​​នៅ​អាស៊ី​អាគ្នេយ៍​​។​

​សម្រាប់​ឆ្នាំ​​២០២៤​នេះ, ប្រទេស​ថៃ​ធ្លាប់​ព្យាករ​ថា​នឹង​មាន​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​​៣,២%​។ ប៉ុន្តែ​​ឥឡូវ​នេះ​ដោយ​សារ​មើល​ស្ថាន​ការណ៍​ក្នុង​ស្រុក​ និង​ស្ថាន​ការណ៍​ពិភព​លោក​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​ទាល់​តែ​សោះ​ ដូច្នេះ​ ​​រដ្ឋាភិបាល​​បញ្ចុះ​អត្រា​ព្យា​ករ​នេះ​មក​នៅ​ត្រឹម​​២,៨%​​។ មូល​ហេតុ​ដោយ​សារ​​អត្រា​នាំ​ទំនិញ​ចេញ​ពី​ប្រទេស​​ថៃ​ទៅ​លក់​នៅ​ប្រទេស​ដទៃ​ថយ​ចុះ​ និង​ម៉្យាង​ទៀត​អ្នក​ទេស​ចរ​បរទេស​ក៏​មិន​សូវ​ធ្វើ​ដំណើរ​កម្សាន្ត​​នៅ​ប្រទេស​ថៃ​ដូច​ការ​រំពឹង​ទុក​។​

​​អត្រា​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​ថៃ​តិច​ជាង​ការ​រំពឹង​ទុក​​មែន​។ ប៉ុន្តែ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ថៃ​ជា​ទូទៅ​មិន​ធ្លាក់​ចុះ​ក្នុង​វិបត្តិ​ដូច​ការ​អះ​អាង​របស់​​​រដ្ឋាភិបាល​ទេ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អគ្គ​ទេសា​ភិបាល​ធនាគារ​ជាតិ​ថៃ​​​។ ​អគ្គ​ទេសា​ភិបាល​រូប​នេះ​​​កំពុង​ទទួល​រង​សម្ពាធ​ពី​នាយក​រដ្ឋ​មន្ត្រី​ថៃ​ព្រោះ​​​មិន​ព្រម​បញ្ចុះ​​​អត្រា​ការ​ប្រាក់​​ ទោះ​បី​​​អតិ​ផរណា​ធ្លាក់​ចុះ​យ៉ាង​ណា​ក្ដី​។​​

អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​ថៃ​

លោក​នាយក​រដ្ឋ​មន្ត្រី​សេដ្ឋា​ថាក់​វិស៊ីន​ ដែល​ជា​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ផង​ដែរ​នោះ ធ្លាប់​បាន​ប្រាប់​អគ្គ​ទេសា​ភិបាល​រូប​នេះ​ថា​កាល​ណា​ធនា​គារ​កំណត់​ការ​ប្រាក់​បញ្ញើ​​ខ្ពស់​​ពេក​​បែប​នេះ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​វិស័យ​ធុរ​កិច្ច​។ លោក​ជំរុញ​ឱ្យ​ធនាគារ​ជាតិ​បញ្ចុះ​អត្រា​ការ​ប្រាក់​​​បច្ចុប្បន្ន​​ដែល​មាន​​​​២,៥%​​។ នេះ​​ជា​អត្រា​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល១​​ទស​វត្ស​ចុង​ក្រោយ​​។

អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​ថៃ​ និង​នាយក​រដ្ឋ​មន្ត្រី​ថៃ​កំពុង​​យល់​ឃើញ​ផ្សេង​គ្នា​អំពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាតិ​

​​រដ្ឋាភិបាល​ថៃ​សន្យា​ថា​នឹង​​ដាក់​ចេញ​​​វិធាន​ការ​មួយ​ចំនួន​ដើម្បី​​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ឡើង​វិញ​។ ក្នុង​នោះ មាន​គម្រោង​ចែក​កាបូប​លុយ​ឌីជី​ថល​ (digital wallet) ដែល​មាន​ប្រាក់​សរុប​ជាង​១៤​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រជា​ជន​ថៃ។ ​ពួក​គេ​អាច​​យក​លុយ​​​ទៅ​ទិញ​ទំនិញ​នៅ​ក្នុង​តំបន់​ដែល​​ពួក​​គេ​រស់​នៅ​​ដើម្បី​​ជួយ​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​ឡើង​ទៅ​។​ លោក​​សេដ្ឋា​ថ្លែង​ថា​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជា​កិច្ច​ការ​របស់​ធនា​គារ​ជាតិ​។ ប៉ុន្តែ​ក្រៅ​ពី​គោល​នយោបាយ​ចែក​​កាបូប​លុយ​ឌីជីថល​នេះ​ នៅ​មាន​គោល​នយោបាយមួយ​ចំនួន​ទៀត​​ដែល​ត្រូ​វដាក់​ចេញ​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/thai-pm-economy-is-crisis-2024-01-24/

អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​ថៃ (រូបឆ្វេង) និង​នាយក​រដ្ឋ​មន្ត្រី​ថៃ​ (រូប​ស្ដាំ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ