ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ស្រីលង្កា រៀបចំ​ព្រឹត្តិការណ៍​សាសនាព្រះពុទ្ធ​ទាក់ទាញអ្នក​ទេសចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​ និង​ស្រីលង្កា​ គ្រោង​នឹង​រៀបចំ​ឱ្យមាន​ជា​ព្រឹត្តិការណ៍​សាសនាព្រះពុទ្ធ​ដ៏​ធំ​ជាមួយ​គ្នា​ពេល​ខាង​មុខ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​ដែល​ប្រទេសទាំង​ពីរ​គោរព​ប្រតិបត្តិ​ព្រះ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា ​។ គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ព្រះពុទ្ធ​សាសនា​នេះ នោះ​ត្រូវ​បាន​រំលេចឱ្យ​ឃើញ​នៅ​ក្នុង​ពិធី​ចុះ…

រាជធានី​ភ្នំពេញ ​៖ កម្ពុជា​ និង​ស្រីលង្កា​ គ្រោង​នឹង​រៀបចំ​ឱ្យមាន​ជា​ព្រឹត្តិការណ៍​សាសនាព្រះពុទ្ធ​ដ៏​ធំ​ជាមួយ​គ្នា​ពេល​ខាង​មុខ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​ដែល​ប្រទេសទាំង​ពីរ​គោរព​ប្រតិបត្តិ​ព្រះ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា ​។

គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ព្រះពុទ្ធ​សាសនា​នេះ នោះ​ត្រូវ​បាន​រំលេចឱ្យ​ឃើញ​នៅ​ក្នុង​ពិធី​ចុះ ​MOU រវាង​ក្រសួងទេសចរណ៍ ​និង​ស្ថានទូត​ប្រទេស​ស្រីលង្កា​ ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី ​១០ ខែឧសភា ឆ្នាំ ​២០២២ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​លោកស្រី Chaminda Colone ឯកអគ្គរដ្ឋទូត​ស្រី​លង្កា​ ប្រចាំ​កម្ពុជា ​។

ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឱ្យដឹង​ថា ទាំង​កម្ពុជា​ និង​ស្រីលង្កា បាន​ស្រុះស្រួល​គ្នា​នៅ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការ​ណ៏​សាសនាព្រះពុទ្ធ​មួយ​ដ៏​ធំ​នា​ពេល​ខាង​មុខ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​។ ​ឯកឧត្តម​ថា ផ្តើម​ពី​នេះ ប្រទេស​ទាំង​ពីរ​នឹង​រៀបចំ​ផង​ដែរ​នូវ​ខ្សែ​ទស្សនកិច្ច​ជា​កញ្ចប់​សម្រាប់​ទេសចរ​ទាំង​សងខាង​រួម​ទាំង​ទេសចរ​បរទេស​ដែល​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ​។

គេ​មិន​ទាន់​ដឹង​ថា ​ព្រឹត្តិការណ៍​នោះ​នឹង​ផ្តើម​ពេល​ណា​ហើយ​ការ​រៀបចំ​នោះ​ក្រោម​រូបភាព​យ៉ាង​មេច​នោះ​ទេ​ ។ លោក​រដ្ឋមន្ត្រី​ក្រ​សួ​ទេសចរណ៍ បាន​ត្រឹម​បញ្ជាក់​ថា កម្ពុជា​ធ្លាប់​មានបទពិសោធន៍​រៀបចំ​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​ហើយ ​។ ចាប់តាំងពី​ឆ្នាំ ​២០០០ ​មក​ម្លេះ ដែល​ជា​កញ្ចប់​ខ្សែ​ទស្សនកិច្ច​បែប​អរិយធម៌ វប្បធម៌ ជាមួយ​ទ្បា​វ ឥណ្ឌូ​ណេ​ស៊ី រួម​ទាំង​ប្រទេស​ជិតខាង​មួយ​ចំនួន​ទៀត ទទួល​បាន​ជោគ​ជ​យ័​ ។

ទន្ទឹម​នឹង​ការ​ឯកភាព​ទៅ​លើ​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​បែប​សាសនាព្រះពុទ្ធ​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​ពិនិត្យ​លទ្ធភាព​ជំរុញឱ្យ​មានការ​ដោះ​ដូរ​កញ្ចប់​ដំណើរ​ទស្សនកិច្ច​សិក្សា​រវាង​ព្រះសង្ឃ​កម្ពុជា ​ក៏​ដូច​ជា​គ្រឹះស្ថានឧត្តមសិក្សា គ្រឹ​ស្ថាន​ពុទ្ធសាសនា​ផ្សេង​ៗ​ដោយ​សហការ​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា ផង​ដែរ​ ។

ក្នុង​ប្រទេស​ដែល​មាន​ប្រវត្តិសាស្ត្រ​ជា​ទឹកដី​ព្រះពុទ្ធ​បាន​ទ្រង់​ប្រ​សូត្រ​នៅ​ទីនោះ ស្រីលង្កា បាន​ទទួល​ពុទ្ធ​សាស​និក​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ខ្មែរ ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ព្រះពុទ្ធ​ប្រ​សូត្រ​ផង​ដែរ​ ។ ប្រទេស​សិរី​លង្ការ​ក៏​មាន​វត្ត​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​កសាង​ឡើង​ផង​ដែរ ​។ ​ចំណែក​ប្រជាជន​ប្រ​ទេសស្រីលង្កា ក៏​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​ចំនួន​ច្រើន ​និង​កើន​ទ្បើ​ង​ជា​លំដាប់ ។​ ជាក់ស្តែង​កាលពីមុន​កូ​វី​ដ ទេសចរ​ស្រី​លង្កាដែល​មក​ទស្សនា​កម្ពុជា មានការ​កើន​ទ្បើ​ងរ​ហូត​ដល់ ​២៣% ឯណោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ