ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរធ្វើរឿងទាំងនេះ ដើម្បីការពារមិនឱ្យ ចាយលុយ សល់ថ្ងៃ

1 ឆ្នាំ មុន

(ជីវិត)៖ ដើម្បីសន្សំបានគ្រប់គ្រាន់ចាយនៅចុងខែ អ្វីដែលអ្នកត្រូវធ្វើគឺកំណត់ថវិកាដោយលម្អិត។ ដូច្នោះហើយ អ្នកគ្រាន់តែចំណាយពេល កត់ត្រាដើម្បីគ្រប់គ្រងការចំណាយក្នុងមួយខែៗ។ តាមរយៈការបង្កើតការគ្រប់គ្រងថវិកាប្រចាំខែ គណនាការចំណាយប្រចាំខែរបស់អ្នក ជាពិសេសការចំណាយលើវិក័យបត្រទឹកភ្លើង អាហារ…

(ជីវិត)៖ ដើម្បីសន្សំបានគ្រប់គ្រាន់ចាយនៅចុងខែ អ្វីដែលអ្នកត្រូវធ្វើគឺកំណត់ថវិកាដោយលម្អិត។ ដូច្នោះហើយ អ្នកគ្រាន់តែចំណាយពេល កត់ត្រាដើម្បីគ្រប់គ្រងការចំណាយក្នុងមួយខែៗ។ តាមរយៈការបង្កើតការគ្រប់គ្រងថវិកាប្រចាំខែ គណនាការចំណាយប្រចាំខែរបស់អ្នក ជាពិសេសការចំណាយលើវិក័យបត្រទឹកភ្លើង អាហារ ថ្លៃជួលផ្ទះ… ទម្លាប់នេះក៏នឹងជួយឱ្យអ្នកមានវិន័យក្នុងការសន្សំផងដែរ។

ដើម្បីរៀបចំថវិកាហិរញ្ញវត្ថុផ្ទាល់ខ្លួន សូមអនុវត្តតាមជំហានទាំងនេះ៖

១. រាយបញ្ជីការចំណាយរបស់អ្នក៖

ធ្វើបញ្ជីនៃការចំណាយទាំងអស់ដែលអ្នកត្រូវការសម្រាប់ពេញមួយខែ មានវិក័យបត្រទឹកភ្លើង ថ្លៃជួល អាហារជាដើម និងរបស់ចាំបាច់ផ្សេងទៀតដូចជា៖ ការវិនិយោគ ធានារ៉ាប់រង និងសង្គ្រោះបន្ទាន់។ល។ រាយបញ្ជីការចំណាយចាំបាច់សម្រាប់ការទិញទំនិញផងដែរ។ កុំភ្លេចទាំង ការទទួលទានអាហារក្រៅផ្ទះ ឬការចំណាយតាមរដូវកាល (ដូចជាពិធីបុណ្យ…) ថ្ងៃកំណើត ជាដើម រួមទាំងជួបជុំមិត្តភក្តិ និងការចំណាយផ្សេងទៀតដែលអ្នកចង់បាន។

២. កំណត់គោលដៅ៖

មុនពេលអ្នកបែងចែកថវិការបស់អ្នកទៅវត្ថុផ្សេងៗ វាជាការសំខាន់ណាស់ដែលអ្នកកំណត់គោលដៅជាក់ស្តែង។ ចូរចាប់ផ្តើមដោយកំណត់គោលដៅរយៈពេលខ្លី និងរយៈពេលវែង។ វាអាចជាការទិញរថយន្ត និងកំណត់ចំនួនថវិកាដែលត្រូវការ ហើយចងចាំថាត្រូវកំណត់ពេលវេលាសម្រាប់ពេលដែលអ្នកចង់សម្រេចបាននូវគោលដៅនេះ ដូចជា ១ ឆ្នាំ ឬ ២ ឆ្នាំ វានឹងជួយអ្នកឱ្យយល់ថាតើអ្នកត្រូវការសន្សំប៉ុន្មានក្នុងមួយខែ។

៣. បែងចែកជាមួយនឹងច្បាប់ ៥០:៣០:២០ ៖

– ដក ៥០% នៃប្រាក់ចំណូលរបស់អ្នកដើម្បីបង់ វិក័យប័ត្រ ថ្លៃទឹកភ្លើង ថ្លៃជួល។ល។

– ដក ៣០ % សម្រាប់ការដើរទិញឥវ៉ាន់ ការចេញទៅក្រៅ។ល។

– ទុក ២០% លើការសន្សំ និងការវិនិយោគរបស់អ្នក។

៤. ដាក់ផែនការរបស់អ្នកទៅជាសកម្មភាព ហើយប្រកាន់ខ្ជាប់វា៖

ចាប់ផ្តើមធ្វើការលើផែនការរបស់អ្នក ហើយត្រូវប្រាកដថាអ្នកប្រកាន់ខ្ជាប់វាដើម្បីសម្រេចបាននូវគោលដៅប្រចាំខែរបស់អ្នក។

៥. ពិនិត្យមើលផែនការរបស់អ្នកជាប្រចាំ៖

ជាការពិតណាស់ មិនមែនគ្រប់យ៉ាងស្ថិតនៅក្រោមការរំពឹងទុកឡើយវាអាចនឹងមានការចំណាយបន្ទាន់ ឬមិននឹកស្មានដល់ ដែលអ្នកប្រហែលជាត្រូវបង្ខំចិត្តចំណាយប្រាក់សន្សំមួយចំនួន។ ប៉ុន្តែទោះជាហេតុផលបែបណាក៏ដោយ ចូរសរសេរវាឱ្យច្បាស់ ដូច្នេះអ្នកអាចកែសម្រួលវាដោយកាត់បន្ថយការចំណាយក្នុងផ្នែកថវិកាផ្សេងទៀត ឬកែតម្រូវវាលើថវិកាប្រចាំខែនាពេលខាងមុខរបស់អ្នក៕