ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាមេរិក​គ្រោង​បោះ​ទុន​វិនិយោគ​ជាង​១​ពាន់​លាន​ដុល្លារ​នៅ​ហ្វ៊ីលីពីន

9 ខែ មុន

ទីក្រុង​វ៉ាស៊ីន​តោន៖ ​ក្រុម​ហ៊ុន​ឯក​ជន​របស់​ប្រទេស​អាមេរិក​ត្រៀម​ប្រកាស​គម្រោង​វិនិយោគ​សរុប​ដែល​មាន​​ទំហំ​ទឹក​ប្រាក់​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ហ្វ៊ីលីពីន​។ នេះ​បើ​យោ​ងតាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​លោក​ស្រី​ចាយណា រ៉ៃម៉ុនដូ (Gina Raimondo) ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​​​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។ យោ​ងតាម​គម្រោង​នេះ ការ​វិនិយោគ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​​ផលិត​ថាម​ពល​អគ្គិស​នី​ពី​ពន្លឺ​ថ្ងៃ​, ការ​ផលិត​រថ​យន្ត​អគ្គិសនី…

ទីក្រុង​វ៉ាស៊ីន​តោន៖ ​ក្រុម​ហ៊ុន​ឯក​ជន​របស់​ប្រទេស​អាមេរិក​ត្រៀម​ប្រកាស​គម្រោង​វិនិយោគ​សរុប​ដែល​មាន​​ទំហំ​ទឹក​ប្រាក់​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ហ្វ៊ីលីពីន​។ នេះ​បើ​យោ​ងតាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​លោក​ស្រី​ចាយណា រ៉ៃម៉ុនដូ (Gina Raimondo) ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​​​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។ យោ​ងតាម​គម្រោង​នេះ ការ​វិនិយោគ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​​ផលិត​ថាម​ពល​អគ្គិស​នី​ពី​ពន្លឺ​ថ្ងៃ​, ការ​ផលិត​រថ​យន្ត​អគ្គិសនី និង​ការ​អភិវឌ្ឍ​វិស័យ​ឌីជីថល​។

លោក​ស្រី​រដ្ឋ​មន្ត្រី​រូប​នេះ​បន្ថែម​ថា​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រុម​ហ៊ុន​របស់​អាមេរិក​ហាក់​ដូច​ជា​ជាប់​ចិត្ត​នឹង​ការ​​វិនិយោគ​នៅ​ប្រទេស​ហ្វ៊ីលីពីន​ខ្លាំង​ជាង​គេ​។ លោក​ស្រី​​កំពុង​ស្ថិត​នៅ​ប្រទេស​ហ្វ៊ីលីពីន​នៅ​វេលា​​ថ្មើរ​នេះ​ដើម្បី​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​។ នេះជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​វិស័យ​ពាណិជ្ជ​កម្ម និង​វិនិយោគ​តាង​​នាម​ជំនួស​មុខ​ឱ្យ​លោក​បៃដិន​។ គណៈ​ប្រតិ​ភូ​ដែល​អម​ដំណើរ​លោកស្រី​រ៉ៃម៉ុន​ដូ​ក៏​មាន​​ជា​មន្ត្រី​ធុរ​កិច្ច​​កំពូល​ៗ​របស់​ក្រុម​ហ៊ុន​​ធំៗ​ផង​ដែរ។

គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ខែ​មករា ឆ្នាំ​២០២៤ សេត​វិមាន​ធ្លាប់​ប្រកាស​ថា​ខ្លួន​នឹង​បញ្ជូន​បេសក​ជន​ពិសេស​ផ្នែក​ពាណិជ្ជ​កម្ម​ទៅ​ហ្វ៊ីលីពីន​ដើម្បី​ជំរុញ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯក​ជន​អាមេរិក​នៅ​ក្នុង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​, ថាម​ពល​ស្អាត​, រ៉ែ​សំខាន់ៗ​, កសិកម្ម និង​នវា​នុវត្ត​ន៍​។​ អាមេរិក​ និង​ហ្វ៊ីលីពីន​ជា​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​​ដែល​បាន​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​មិត្ត​ភាព-​សហ​ការ​រយៈ​ពេល​៧៣​ឆ្នាំ​មក​ហើយ។

នៅ​ក្នុង​ចំណោម​កិច្ច​ព្រម​ព្រៀង​នោះ ក៏​មាន​ការ​បង្កើត​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ផង​ដែរ​។ លោក​ស្រី​រ៉ៃ​ម៉ុនដូ​ថ្លែង​ថា​សម្ព័ន្ធ​ភាព​រវាង​អាមេរិក និង​ហ្វ៊ី​លីពីន​មាន​ភាព​រឹង​មាំ​ប្រៀប​បាន​នឹង​មិត្ត​ដែក​ថែប (iron clad)។ ម៉្យាង​ទៀត​សម្ព័ន្ធ​ភាព​នេះ​បាន​ចាក់​ឫស​ជ្រៅ​ណាស់​អស់​រយៈ​ពេល​ជាង​៧២​ឆ្នាំ​មក​ហើយ​។ យើង​នឹង​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​ទៅ​ថ្ងៃ​អនាគត​។ មិន​តែ​ប៉ុណ្ណោះ យើង​​នឹង​​បង្កើន​ចំណង​មិត្ត​ភាព​ថែម​មួយ​កម្រិត​ទៀត​ក្នុង​នាម​ជា​ដៃ​គូ​ដែល​បង្កើត​នូវ​ភាព​រីក​ចម្រើន​ទាំង​អស់​គ្នា​៕​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/business/us-companies-announce-investments-over-us1-billion-philippines-4186421

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ