ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់​ភ្លាត់ស្នៀតពេល​រុះ​​ផ្ទះ ស្រាប់​តែរលំ​បា​ក់ទាំង​ផ្ទាំង​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​ជាង​ធ្វើ​សំណង់​ម្នាក់ បាន​បាត់បង់​អាយុជីវិត ដោយសារ​ធ្វេស​ប្រហែស​​ក្នុង​ការ​រុះរើ​ផ្ទះ​បណ្តាល​ឲ្យ​រលំ​បាក់​សង្កត់​លើ…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​ជាង​ធ្វើ​សំណង់​ម្នាក់ បាន​បាត់បង់​អាយុជីវិត ដោយសារ​ធ្វេស​ប្រហែស​​ក្នុង​ការ​រុះរើ​ផ្ទះ​បណ្តាល​ឲ្យ​រលំ​បាក់​សង្កត់​លើ ដែល​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អ​ង្គ្ឭ​ស្នួល ខេត្ត​កណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ហេង ព្រុំ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ករណី​ខាងលើ​នេះ​ បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ធ្វើ​សំណង់​ជាមួយ​គ្នា​ឈ្មោះ ចេស នៅភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​ជាជាងសំណង់​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល​ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គាត់ និង ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ ពី​ម៉ោង​៦ កន្លះ​ព្រឹកនៅ​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភះ នេះ ដើម្បី​ទៅ​ធ្វើការ សំណង់​ដោយ​ជិះ​ម៉ូតូ​ជាមួយ​គ្នា ។

សាក្សី​បន្ត​ថា ពួក​គាត់​បាន​ម៉ៅ​ការ​សំណាង់​ផ្ទះ​ចាស់​មួយ​កន្លែង ដែល​ត្រូវ​វ៉ៃ​ចោល​ហើយ​ធ្វើ​ថ្មី ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួលនោះ ។ ពេល​មក​ដល់​កន្លែង​ធ្វើ​សំណង់ គាត់​និង​ជន​រង​គ្រោះ បាន​មក​ដល់ក​កន្លែង​ធ្វើ​សំណង់​វេលា​ម៉ោង​ម៉ោង​៧ នឹង​៣០​នាទី​ព្រឹក ហើយ​ក៏​នាំ​គ្នា​ចាប់ផ្តើម​រុះរើ ដំបូល​ស​ង្ក័​សី នឹង​វៃ​ជញ្ជាំង​ឥដ្ឋ​ចោល ដែល​ធ្វើ​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​១១ ក៏​នាំ​គ្នា​សំរាក​ហូប​បាយ ។

លុះដល់​វេលា​រសៀល​បាន​ចូល​ធ្វើការ​វិញ ហើយ​ក៏​ចាប់ផ្តើម​វាយ​ជញ្ជាំង​ថ្ម ពេល​នោះ​ជន​រង​គ្រោះ បាន​វាយជញ្ជាំង​ផ្នែក​ខាងក្រោម បណ្តាល​ឲ្យ​រលំ​សង្កត់​លើ កិន​ក្បាល​ផ្នែក​ខាង​មុខ​នឹង​បាក់ឆ្អឹង​កជើង​ឆ្វេង ឃើញ​ដូច្នោះ​គាត់​ក៏​បាន​រើ​ឥដ្ឋ នឹង​លើក​ជន​រង​គ្រោះ ដឹង​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួលភ្លាម​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​មើល​អាកា​រៈ​ជន​រង​គ្រោះ រួច​ប្រាប់​គាត់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

បន្ទាប់​មក ​សមត្ថកិច្ច​ផ្នែក​ជំនាញគ្រប់​លំដាប់ថ្នាក់ និងនគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ស្រុក​អង្គស្នួល បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​បាក់​ជញ្ជាំង​ថ្ម​រលំ​កិន​សង្កត់​លើ​ពិតប្រាកដ​មែន ដែល​នោះ​មក​ពី​កា​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ ក្នុង​ពេល​កំពុង​ធ្វើការ​ងារ ។ សាកសព​ត្រូវ​បាន​សមត្ត​កិច្ច​ប្រ​គាល់​ឲ្យ​ក្រុម​គ្រួសារ នឹង​ប្រពន្ធ កូន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕


អត្ថបទសរសេរ ដោយ