ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង ដាច់​ម៉ែត្រ​ចង្កូត​ជ្រុល​ឡើង​សួនច្បារ​ទៅ​មុខ​លែង​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង​កំពុង​តែ​បើក​សុខ​ៗ​បាន​ដាច់​ម៉ែត្រ​ចង្កូត ក៏​បាន​ទាញ​ចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម របស់​ធានា​គារ​មួយ​បណ្តាល​ឲ្យ​បាក់​រលើង​ទាំង​គ្រឹះ ហើយ​ជាប់​ទៅ​មុខ​លែង​រួច​តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៤៧​នាទី ថ្ងៃ…


រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង​កំពុង​តែ​បើក​សុខ​ៗ​បាន​ដាច់​ម៉ែត្រ​ចង្កូត ក៏​បាន​ទាញ​ចង្កូត​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ បុក​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម របស់​ធានា​គារ​មួយ​បណ្តាល​ឲ្យ​បាក់​រលើង​ទាំង​គ្រឹះ ហើយ​ជាប់​ទៅ​មុខ​លែង​រួច​តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៤៧​នាទី ថ្ងៃ ត្រង់​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌ សលាយ​ទឹក​ប៊ិក ពាក់​ស្លាក​លេខ យ​.១៣៧៨.​ភព​៣ ជា​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​យី​ឌុ​ប​របស់​កង​ដឹក​ជញ្ជូន H.C ដែល​មាន​លេខ S១២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ នៅ​ពេល មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ឡើង​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ប៉ាណូ ផ្សាយពាណិជ្ជកម្ម​របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បណ្តាល​ឲ្យ​បាក់​ធ្លាក់​ប៉ាណូ និង​រលើង​បង្គោល​គ្រឹះ ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​ជាប់​ទៅ​មុខ​លែង​រួច​។

តាម​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បណ្តាល​មក​ពី​ដាច់​ម៉ែត្រ​ចង្កូត​។ បន្ទាប់​ពី​គ្រោះថ្នាក់ នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ រួច​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ចុះ​ទៅ​វាស់វែង​រួច​បញ្ជូន ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ