ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អនិច្ចា​! ក្រីក្រ​ពេក ឪពុក​ម្តាយ​ខំ​ធ្វើការ​នៅ​ថៃ កូនប្រុស​បែរជា​ជួប​គ្រោះ​អកុសល

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ចុះ​លេង​ទឹកស្រះ ពេល​នោះ​ក្មេង​ប្រុស​រូប​នេះ​ក៏​បាន​យក​ដៃ​ទៅ​ប៉ះ​ចំ​តំណខ្សែ​ភ្លើង​ម៉ូ​ទ័​រ​បូមទឹក ស្រាប់តែ​ឆក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ចុះ​លេង​ទឹកស្រះ ពេល​នោះ​ក្មេង​ប្រុស​រូប​នេះ​ក៏​បាន​យក​ដៃ​ទៅ​ប៉ះ​ចំ​តំណខ្សែ​ភ្លើង​ម៉ូ​ទ័​រ​បូមទឹក ស្រាប់តែ​ឆក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មាត់​ស្រះ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​យាង​ជើង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​។

ក្មេង​រង​គ្រោះ​ខាងលើ​ឈ្មោះ ផុ​ន សុ​ណា ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​សិស្សសាលា​បឋម​សិក្សា​អន្លង់​វែង​។

លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន ទទួល​ផ្នែក​ព្រហ្មទណ្ឌ​អាវុធហត្ថ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​រូប​នេះ​ក្រីក្រ​ពេក ក៏​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ​ឯណោះ ដោយ​ទុក​កូន​ៗ​តូច​ៗ​ឱ្យ​នៅ​ជាមួយ​បងស្រី​បង្កើត ។

លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន បាន​បន្ត​ថា ខណៈ​ពេល​នោះ មុន​កើតហេតុ គឺ​បងស្រី​របស់​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ (​ត្រូវជា​មីង​) មិន​បាន​នៅផ្ទះ​នោះ​ទេ គឺ​នៅ​តែ​ក្មេង​ៗ​ប៉ុណ្ណោះ ហើយ​ក្មេង​ប្រុស​រង​គ្រោះ​រូប​នេះ​ក៏​បាន​ចុះ​ទៅ​ងូតទឹក​ស្រះ រួច​ក៏​យកដៃ​ទៅ​ប៉ះ​ចំ​តំណខ្សែ​ភ្លើង ស្រាប់តែ​ឆក់​តែ​ម្តង ដោយ​ពុំ​មាន​អ្នក​ណា​ជួយ​សង្គ្រោះ​នោះ​ទេ​។

លោក​អនុសេនីយ៍ឯក​បាន​បញ្ជាក់​ថា ក្រោយមក បងប្រុស​បង្កើត​ក្មេង​ប្រុស​រូប​នេះ បាន​ចេញពី​សាលារៀន ហើយ​ក៏​បាន​ដើរទៅ​មាត់​ស្រះ​ទឹក ទើប​ប្រទះ​ឃើញ​ប្អូនប្រុស​ខ្លួន​ដេក​ដួល​នៅ​នឹង​មាត់​ស្រះ​ទៅ​ហើយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល រួច​ដឹក​បញ្ជូន​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​អន្លង់​វែង ប៉ុន្តែ​ជា​អកុសល អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ ដោយ​ក្មេង​ប្រុស​រូប​នេះ​បាន​ដាច់ខ្យល់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ​។ ក្រោយមក​ក៏​ត្រូវ​បាន​ដឹក​សព​ក្មេង​ប្រុស​រង​គ្រោះ​មក​ផ្ទះ​វិញ ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ